យកម៉ូតូមកធ្វើ ហើយទុកចោលនៅជាង អស់០៦ខែហើយមិនឃើញម្ចាស់មកយក ពេលនេះជាងធ្វើម៉ូតូប្រកាសស្វែងរកម្ចាស់មកយកម៉ូតូវិញ
- November 4, 2020
យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមរយៈគណនីហ្វេសប៊ុកឈ្នោះ So Mony បានសរសេរខ្លឹមសារនិងភ្ជាប់ជាមួយរូបភាពផង បានឱ្យដឹងថា រយៈពេលជាង០៦ខែបានកន្លងផុតទៅហើយ មានគេយកម៉ូតូមកឱ្យជាងម៉ូតូម្នាក់រស់នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ធ្វើការជួសជុលម៉ូតូឱ្យ ដែលអ្នកយកម៉ូតូមកឱ្យជាងជួសជុលនោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែតាំងពីពេលជួសជុលរួចរហូតមកដល់ពេលនេះ មានរយៈពេល០៦ខែហើយ មិនឃើញម្ចាស់ម៉ូតូនោះមកយកម៉ូតូទៅវិញសោះ។ ដោយអស់លទ្ធភាពរង់ចាំ នៅពេលនេះជាងជួសជុលម៉ូតូ បានយកម៉ូតូនោះទៅប្រគល់ឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលតាឯក ក្រុងបាត់ដំបង រក្សាទុកនិងផ្សព្វផ្សាយស្វែងរកម្ចាស់ម៉ូតូ។

ភិនភាគម៉ូតូ និងស្លាកលេខគឺ សៀមរាប 1G-6029 ដូច្នេះបើបងប្អូនណាដែលជាម្ចាស់កម្មសិទ្ធិពិតប្រាកដលើម៉ូតូដូច មានភិនភាគនេះ សូមអញ្ជើញធ្វើការទំនាក់ទំនងទៅប៉ុស្ត៍នគរបាលរដ្ឋ បាលទួលតាឯក ក្រុងបាត់ដំបង ដើម្បីទទួលយកម៉ូតូទៅវិញ សូមអរគុណ៕

- Share This Post:






