សង្គម

បាត់ម្តាយ៤ថ្ងៃហើយ ដើររកក៏មិនឃើញ ទាក់ទងក៏មិនបាន ក្រុមគ្រួសារជាពិសេសកូនៗកំពុងតែព្រួយបារម្ភ

BY
Khmernote Media
November 4, 2020

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យប្រហែល៥០ឆ្នាំម្នាក់ បាត់ខ្លួនចេញពីផ្ទះទាក់ទងមិនបាន ដើររកមិនឃើញ ទើបមានការព្រួយបារម្មណ៍ពីសុវត្ថិភាពគ្រប់បែបយ៉ាងចំពោះម្ដាយ ធ្វើឲ្យក្រុមគ្រួសារ ជាពិសេសកូនប្រុសបួងសួងសូមឲ្យវត្ថុសាកសិទ្ធនៅក្នុងលោកជួយតាមម្ដាយរបស់ខ្លួនផង ដោយប្រកាសរកម្ដាយតាមបណ្ដាញទំនាក់ទំនងផ្សេងៗ ហើយចេញតាមរកដែរ តែមិនទាន់ទទួលបានដំណឹងអ្វីឡើយ និងទាក់ទងបណ្ដាញសារព័ត៌មានជួយផ្សព្វផ្សាយចែករំលែកបន្តបន្ទាប់គ្នា បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ជួយចែកចាយគ្នារាប់ពាន់នាក់ផងដែរ។

បើតាមសម្ដីប្អូនប្រុសឈ្មោះ សុខ សំណាង ត្រូវជាកូនបង្កើត បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា ម្ដាយរបស់ខ្លួនមានឈ្មោះ ហៃ សារឹម អាយុ៥០ឆ្នាំជាង បាត់ចេញពីផ្ទះនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ តាំងពីថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺរយៈពេល៤ថ្ងៃហើយ ដោយមិនមានយកអ្វីទៅជាមួយឡើយ មានតែលុយមួយចំនួនជាប់ខ្លួនប៉ុណ្ណោះ ។

សូមវត្ថុសាកសិទ្ធនៅក្នុងលោកជួយតាមថែរក្សាម្ដាយរបស់ប្អូន មានសុវត្ថិភាព និងសំណាងល្អផង បើសិនជាបងប្អូនបានឃើញគាត់ជួយទំនាក់ទំនងមកលេខក្រុមគ្រួសារនិងកូន 0964932020 / 012811286 ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: