ម៉ៃ សុគន្ធ ដាក់ពាក្យប្តឹង កក្កដា សុភ័ណ្ឌ ទារសំណងជំងឺចិត្ត ៥ម៉ឺនដុល្លារ
- November 4, 2020
មានការភ្ញាក់ផ្អើលមួយក្រោយពេលតារាចម្រៀងល្បីឈ្មោះមួយរូប ដែលគេស្គាល់ស្ទើរពេញប្រទេសគឺលោក ម៉ៃ សុគន្ធ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក កក្កដា សុភ័ណ្ឌ និងទាមទារសងជំងឺចិត្តចំនួន២០០លានរៀល ដែលស្មើរនឹងប្រមាណ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ពាក្យបណ្តឹងលេខ ៧៣០៥ ដែលបានចូលទៅដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ម្សិលមិញនេះ ត្រូវបានលោក អ៉ឹម ជីវ៉ា បង្ហោះនៅលើទំព័រ Facebook នៅមុននេះបន្តិច។

ទោះជាយ៉ាងណាពាក្យបណ្តឹងមួយនេះមិនត្រូវបានបង្ហាញអោយឃើញពីកម្មវត្ថុនៃពាក្យបណ្តឹងឡើយ ដោយមិនដឹងថាលោក ម៉ៃ សុគន្ធ ប្តឹងលោក កក្ដដា សុភ័ណ្ឌ ពីបទអ្វីឡើយ ខណៈដែលមហាជនកំពុងរង់ចាំការឆ្លើយតបរបស់លោក កក្កដា សុភ័ណ្ឌ ជុំវិញបញ្ហាពាក្យបណ្តឹងមួយនេះ៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






