សង្គម

ចរាចរនៅម្តុំស្តុបនាងគង្ហីងនឹងបិទចាប់យប់នេះទៅរហូតដល់ព្រឹកស្អែក

BY
Khmernote Media
June 18, 2018

យោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ បានឲ្យដឹងថា មន្ទីរនឹងធ្វើការបិទចរាចរនៅម្តុំរង្វង់មូលនាងគង្ហីង ចាប់ពីវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី១៨ ខែមិថុនារហូដល់ម៉ោង ៥ និង០០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ដើម្បីជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ដោយសារតែការដ្ឋានស្ពានថ្មើរជើងនាងគង្ហីងនឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៤ កាត់ទទឹងខាងលើមហាវិថី ព្រះមុនីរេត ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវសងខាង។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ដែលមានបំណងធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមធ្វើការពង្វាងចរាចរ៕

អត្ថបទ៖ សេម

Share This Post: