ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីម្សិលមិញនេះ មានចំនួន ២១២នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកប៉ះពាល់ទាំងអស់ មាន ៨៤០នាក់ , លទ្ធផលតេស្តដំបូងគឺ “អវិជ្ជមានកូវីដ១៩ ទាំងអស់”

    BY Khmernote Media November 6, 2020
    ចំនួនអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីម្សិលមិញនេះ មានចំនួន ២១២នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកប៉ះពាល់ទាំងអស់ មាន ៨៤០នាក់ , លទ្ធផលតេស្តដំបូងគឺ “អវិជ្ជមានកូវីដ១៩ ទាំងអស់”

    នៅព្រឹកថ្ងៃទី ០៦ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលក៏បានរាយការណ៍ពីចំនួនអ្នកប៉ះពាល់ជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសហុងគ្រី នៅថ្ងៃទី ០៥ វិច្ឆិកា ២០២០ មានចំនួនបន្ថែម ២១២នាក់ ក្នុងនោះមានជនជាតិហុងគ្រីម្នាក់ និងលទ្ធផលតេស្តដំបូងគឺ “អវិជ្ជមានកូវីដ១៩ ទាំងអស់”។ ចំនួនសរុបអ្នកប៉ះពាល់ជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសហុងគ្រី នៅថ្ងៃទី ០៤ និងទី ០៥ មានចំនួន រហូតទៅ ៨៤០នាក់។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ លោក ភីធើ ស៊ីចាតូ (Péter Szijárto) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែល លោករដ្ឋមន្ត្រី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា លោករដ្ឋមន្ត្រី មានលទ្ធផលវិជ្ជមាន។

    Share This Post: