ឧត្តមសេនីយ៍ ទី ចំរើនកុសល ៖ ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ តែបុរសម្នាក់ដែលដេញវាយប្រជាពលរដ្ឋនៅក្នុងវីដេអូនេះគឺច្បាប់មិនគាំពារ អាចចូលមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ
- November 6, 2020
កាលពីព្រឹកមិញនេះមានការបង្ហោះ និងស៊ែរតៗគ្នាពីវិដេអូបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជា K01 ដែលបានធ្វើសកម្មភាពដេញអ្នកជិះម៉ូតូបញ្ច្រាស់ទៅផ្លូវស្របវិញ ហើយនៅក្នុងវិដេអូក៏បានឃើញសកម្មភាពគាត់បានកាន់របស់រឹង និងរត់ទៅវាយកែបម៉ូតូឲ្យអ្នកបើកបរបញ្ច្រាស់ជិះត្រលប់ផ្លូវវិញ។ ទាក់ទងនឹងករណីនេះលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបញ្ចេញមតិថា៖ “ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ ហើយខ្ញុំក៏មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជិះបញ្ច្រាស់បែបនេះដែរ ប៉ុន្តែបុរសម្នាក់ដែលដេញវាយប្រជាពលរដ្ឋនៅក្នុងវីដេអូនេះគឺច្បាប់មិនគាំពារ ឬលើកទឹកចិត្តឲ្យគាត់ធ្វើបែបនេះទេ

ព្រោះវាបំពានទៅលើមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ( អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល )។
ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោស ពី ៦ ខែ ដល់ ២ ឆ្នាំ និង ពិន័យ ជាប្រាក់ ពី ១ លានទៅ ៤ លាន រៀល៕

- Share This Post:






