អាចទេ? នេះគឺជាស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung ដែលអាចបត់បាន?
- June 19, 2018
ជាការពិតណាស់ សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុន Samsung អាចនឹងលុបចោលគម្រោងនេះហើយ ប៉ុន្ដែក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះធ្លាប់ព្យាយាមបង្កើតស្មាតហ្វូនដែលអាចបត់បានកាលពីអតីតកាល។ យោងតាម MMDDJ គម្រោង Project V គឺត្រូវបានប្រើប្រាស់ដើម្បីភ្ជាប់អេក្រង់ពីរឲ្យនៅជាមួយគ្នា។
Samsung Project V
SM-G929F
CANCEL pic.twitter.com/NhBLH6grZK— 萌萌的电教 (@MMDDJ_) June 16, 2018
តាមរយៈផលិតផលដែលបង្ហាញក្នុងរូបភាពនេះ គឺមានភ្ជាប់មកជាមួយនឹងរចនាបទតួអក្សរជំនាន់ចាស់របស់ក្រុមហ៊ុន Samsung ក្នុងត្រកូល Galaxy ដែលត្រូវបានចេញលក់ក្នុងចន្លោះឆ្នាំ2015 ដល់ 2016។ ក្រៅពីនេះ សម្រាប់គែមគឺសល់ធំៗ ហើយប៊ូតុងក៏នៅតែមានដែរ។
ទាក់ទងទៅនឹងលក្ខណៈពិសេសវិញ គឺមិនខុសអីពីម៉ូដែលស្មាតហ្វូន ZTE Axon M ដែលត្រូវបានណែនាំកាលពីឆ្នាំមុនឡើយ។ ដូចនេះ យើងអាចសន្មត់បានថា គម្រោង Project V គឺជាការដាក់បញ្ចូលសារធាតុសំខាន់ៗជាច្រើនចូលទៅក្នុងតួខ្លួនស្មាតហ្វូនចាស់ ប៉ុន្ដែមានភ្ជាប់ទៅជាមួយនឹងអេក្រង់ទីពីរនៅជាប់នោះផងដែរ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ប្រសិនបើអ្នកពុំត្រូវការអេក្រង់ទីពីរទេ គឺគ្រាន់តែបត់វាចូលជាការស្រេច។

ស្របពេលជាមួយនឹងរូបភាពបែកធ្លាយនេះហាក់ដូចជាកន្លងផុតទៅយូរ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ស្មាតហ្វូនដែលអាចបត់បានជំនាន់ថ្មីកំពុងត្រូវបានអភិវឌ្ឍន៍ហើយ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនកំពុងបង្វែរការចាប់អារម្មណ៍ទៅលើ Galaxy S10 វិញ ដូចនេះសម្រាប់ Galaxy X អាចនឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍ MWC នាចុងខែកុម្ភៈវិញ។
យោងតាមប៉ាតង់ដែលបានចុះផ្សាយកាលពីឆ្នាំ2017 ត្រកូលស្មាតហ្វូនថ្មី Galaxy X នឹងមានគន្លឹះភ្ជាប់ដូចគ្នាទៅនឹង Surface Book ដែរ។ អេក្រង់អាចនឹងមានតែមួយប្រសិនបើអ្នកប្រើប្រាស់បត់ចូលក្នុង ពោលគឺដូចគ្នាទៅនឹង Axon M ដែរ។ មួយវិញទៀត ក្រុមហ៊ុន Samsung កំពុងអភិវឌ្ឍន៍អេក្រង់ OLED ដែលអាចបត់តាមចិត្តបាន ហើយនឹងសម្រេចនាប៉ុន្មានឆ្នាំខាងមុខទៀត។ ដូចនេះ Galaxy X ជំនាន់ថ្មីអាចនឹងក្លាយទៅជាស្មាតហ្វូនដ៏អស្ចារ្យមួយ។
ប្រភព៖ technobuffalo
- Share This Post:









