ជាមួយនឹង iOS 12 មុខងារ location លើ iPhone អ្នកនឹងត្រូវបានបើកដោយស្វ័យប្រវត្តិប្រសិនបើហៅចេញទៅកាន់លេខ 911
- June 19, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសទាក់ទងទៅនឹងមុខងារថ្មីលើ iOS 12 សម្រាប់អ្នកដែលរស់នៅសហរដ្ឋអាមេរិច ហើយនោះគឺ “Automatic location sharing with first responders” ដែលបានន័យថា រាល់ពេលដែលអ្នកហៅចេញទៅកាន់លេខសង្គ្រោះបន្ទាប់ 911 មុខងារចែករំលែកទីតាំង (Location) នឹងត្រូវបានបើកដោយស្វ័យប្រវត្តិ។

ទាក់ទងទៅនឹងមូលហេតុដែលក្រុមហ៊ុន Apple សម្រេចធ្វើបែបនេះក៏ដើម្បីបង្កើតភាពងាយស្រួលក្នុងការឆ្លើយតបលើការសង្គ្រោះបន្ទាន់ ពោលគឺរាល់ការហៅចេញទៅកាន់ 911 តាមរយៈ iPhone នោះទីតាំងនឹងត្រូវបានបើក ហើយក្រុមអ្នកសង្គ្រោះអាចនឹងរកទីតាំងបានលឿនផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Apple បានរកឃើញថា 80ភាគរយនៃការហៅចូលមកកាន់លេខសង្គ្រោះបន្ទាន់ គឺធ្វើឡើងលើទូរស័ព្ទចល័ត ដូចនេះមុខងារថ្មីរបស់ iOS 12 គឺពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា ក្នុង iOS 12 នេះប្រព័ន្ធ Apple’s Hybridized Emergency Location (HELO) របស់ក្រុមហ៊ុន Apple ដែលត្រូវបានបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ2015 ត្រូវបានផ្លាស់ប្ដូរចេញហើយ ដោយឲ្យដើរតួជាជំនួយការលើប្រព័ន្ធសង្គ្រោះបន្ទាន់ RapidSOS វិញ។

Fu
ប្រភព៖ theverge
- Share This Post:






