ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ សម្រេចបិទពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន ដោយសារបុគ្គលិក និងកីឡាករ ចំនួន ៧នាក់ ជាប់ទាក់ទងនឹងអង្គរក្សដែលឆ្លងកូវីដ១៩

    BY Liny Chan November 8, 2020
    ក្រសួងអប់រំ សម្រេចបិទពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន ដោយសារបុគ្គលិក និងកីឡាករ ចំនួន ៧នាក់ ជាប់ទាក់ទងនឹងអង្គរក្សដែលឆ្លងកូវីដ១៩

    ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការលេងកីឡា ឬ ការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្ដុំ និងផ្អាកការចេញចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្ដោះអាសន្ន។ ការសម្រេចបិទនេះ ក្រោយរកឃើញអង្គរក្សដែលឆ្លងកូវីដ១៩ និងជាគ្រូបង្វឹក បានមកបង្ហាត់កីឡាករ ២រូប នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិក និងបានទាក់ទងការងារផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលិក ៥នាក់ នៃមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡា។

    នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថា « ក្រសួងសម្រេចផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និងផ្អាកដំណើរ ការចេញ ចូលបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងតាមក្រោយ »៕ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay