ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកការទូតកម្ពុជា២នាក់ និងបុគ្គលិក២នាក់ទៀត នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ឆ្លងកូវីដ១៩

    BY Khmernote Media November 9, 2020
    អ្នកការទូតកម្ពុជា២នាក់ និងបុគ្គលិក២នាក់ទៀត នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ឆ្លងកូវីដ១៩

    យោងតាមកសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា អ្នកការទូតកម្ពុជាចំនួន០២នាក់ និងបុគ្គលិកក្នុងស្រុកចំនួន០២នាក់នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានធ្វើតេស្តសំណាកទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។

    ក្រោយពួកគាត់ទាំង០៤នាក់បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារាំងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបណ្ជា។ ក្រៅពីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីសក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀតនៅថ្ងៃនេះ៕

    Share This Post: