ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ហ៊ុន ម៉ានី ជម្រាបជូនសាធារណៈជនថារូបភាពឯកឧត្តម សួស យ៉ារ៉ា មួយសន្លឹកនេះគឺជារូបភាពចាស់ កាលពីឆ្នាំ ២០១៩ មកម្លេះ

    BY Khmernote Media November 9, 2020
    ឯកឧត្តម ហ៊ុន ម៉ានី ជម្រាបជូនសាធារណៈជនថារូបភាពឯកឧត្តម សួស យ៉ារ៉ា មួយសន្លឹកនេះគឺជារូបភាពចាស់ កាលពីឆ្នាំ ២០១៩ មកម្លេះ

    មុននេះប៉ុន្មានម៉ោងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថារកឃើញវិជ្ជមានកូវីដ-១៩ លើតំណាងរាស្ដ្រ និងមន្ដ្រី សរុបចំនួន៣រូបបន្ថែមទៀត ដែលពាក់ព័ន្ធជាមួយរដ្ឋមន្ដ្រីការបរទេសហុងគ្រី ស្រាប់តែមានជនបំពុលសង្គមបានយករូបភាពចាស់របស់ឯកឧត្តម សួស យ៉ារ៉ា ភ្ជាប់ជាមួយនឹងរូបថ្នាក់ដឹកនាំផ្សេងទៀត ដែលចូលរួមបុណ្យឯករាជ្យជាតិតាំងពីឆ្នាំ ២០១៩ មកបំពុលថាជារូបថតកាលពីព្រឹកមិញនេះ។ ឥលូវនេះឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានបង្ហោះបំភ្លឺការពិតថា៖

    ដោយបានឃើញនូវរូបភាពរបស់ខ្ញុំ និងថ្នាក់ដឹកនាំមួយចំនួនទៀត ត្រូវបានបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម និងដោយបានផ្សាភ្ជាប់ខ្ញូំទៅនឹងឯកឧត្តម សួស យ៉ារ៉ា ដែលត្រូវបានក្រសួងសុខាភិបាលប្រកាសថា បានឆ្លងជំងឺកូវីដ-១៩។ ខ្ញុំសូមជម្រាបជូនដល់សាធារណៈជនទាំងអស់ថា រូបភាពទាំងនោះ គឺជារូបភាព ចាស់ កាលពីឆ្នាំ២០១៩ កាលដែយើងទាំងអស់គ្នាបានទៅចូលរួមបុណ្យឯករាជ្យជាតិ។ ស្ថានភាពសុខភាពរបស់ខ្ញុំមានភាពប្រក្រតី ហើយក្នុងរយៈកាលក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកានេះ ខ្ញុំមិនបានជួបប្រាស្រ័យទាក់ទងជាមួយឯកឧត្តម សួស យ៉ារ៉ា ឬអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកានោះទេ។

    ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវឲ្យជនរួមជាតិ បន្តរក្សាភាពស្ងប់ស្ងាត់ រួមគ្នាការពារខ្លួន និងក្រុមគ្រួសារ និងសូមជូនពរឲ្យជនរួមជាតិទាំងអស់មានសុខភាពល្អ។ ទាំងអស់គ្នា រួមគ្នា យើងនឹងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។

    Share This Post: