សម្តេច បញ្ជាក់ថា ក្រៅពីភ្នំពេញ និងខេត្តកណ្តាល គឺមានខេត្ត៥ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា
ក្រោយព្រឹត្តិការណ៍ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ហើយរដ្ឋមន្ត្រីរូបនោះឆ្លង COVID-19 និងអ្នកចូលរួមពាក់ព័ន្ធ ៤ នាក់ទៀតឆ្លង សម្ដេចអគ្គមហាសេនាបតីតេជោ បានប្ដូរទៅជាហៅ ព្រឹត្តិការណ៍ ០៣ វិច្ឆិកា វិញចៀសវាងការរើសអើង និងប៉ះពាល់ដល់ប្រទេសទាំង ២ នៅពេលក្រោយ។

ក្រោយព្រឹត្តិការណ៍នោះកើតឡើង ធ្វើឲ្យប្រជាជនកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងក្នុងរាជធានីភ្នំពេញ និងកណ្ដាលបានទទួលរងគ្រោះដំបូង។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជា។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា ធ្វើឲ្យរាជធានីភ្នំពេញ និងខេត្តកណ្ដាលរំជើបរំជួល ហើយក៏មានខេត្តចំនួន០៥ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ខាងលើផងដែរ រួមមានខេត្តពោធិ៍សាត់ បន្ទាប់មកខេត្តព្រះសីហនុ តាកែវ កំពត និងកែប។ ដោយឡែកភាពធ្ងន់ធ្ងរមាននៅភ្នំពេញ និងខេត្តកណ្ដាល ជាពិសេសខេត្តកណ្ដាលកន្លែងកងអង្គរក្សរស់នៅបានបង្កភាពភ័យខ្លាចដល់ប្រជាជន៕
