សង្គម

ចូលដណ្តឹងតាមហ្វេសបុក កូនកម្លោះហៅចាស់ទុំបងប្អូនមួយឡានពីកំពង់ស្ពឺ មកខេត្តកណ្តាល ស្រាប់តែខាងស្រីបិទទូរស័ព្ទឈឹង ចុងក្រោយទើបដឹងថាចាញ់បោក និងនាំបងប្អូនត្រលប់ទៅវិញ

BY
Khmernote Media
November 10, 2020

យោងតាមការបង្ហោះឲ្យដឹងរបស់ប្អូនស្រីឈ្មោះ ឧបាសិកា រ៉េត រស្មី បានរៀបរាប់ពីរឿងហួសចិត្តមួយដែលក្រុមគ្រួសារបុរសម្នាក់បាននាំបងប្អូនទៅផ្ទះខាងកូនក្រមុំ ដើម្បីចូលស្តីដណ្តឹង ស្រាប់តែពេលទៅដល់ទីតាំងដែលខាងស្រីបានប្រាប់ក៏ទាក់ទងលែងចូល និងដើរសួរគេពេញភូមិថាស្គាល់ទេ ចុងក្រោយទើបដឹងថាចាញ់បោកគេ ក៏សម្រេចចិត្តឡើងឡានមួយគ្រួសារទៅស្រុកវិញ។ សូមអានការរៀបរាប់របស់ប្អូនស្រីខាងក្រោមនេះ៖

ករណីបោកស្នេហ៍ខាងប្រុសឱ្យមកដណ្ដឹងតាមហ្វេសប៊ុក ព្រឹកមិញ9/11/20/20 ខ្ញុំអាណិតចាស់ទំខាងកូនកំលោះនិងកូនកំលោះណាស់ ខំភ្ញាក់តាំងពីព្រឹកមកពីភ្នំព្រះខេត្តកំពង់ស្ពឺមកដល់ខេត្តកណ្ដាលចំមុខផ្ទះខ្ញុំនិងវត្តត្មាតពង គាត់គិតថាជិតដល់ហើយខលទៅខាងកូនក្រមុំជិត100ដងដូរលេខខលផងក៏មិនលើកហើយខាងស្រីបិទទូរស័ព្ទបាត់ឈឹងទៅ ចំណែកខាងប្រុសគាត់ខ្លាចច្រឡំផ្លូវពូូគាត់ដើរសួរគេរកកូនក្រមុំផ្អើលឡើងមួយភូមិ ខ្ញុំក៏ជួយរកតាមអាខោនហ្វេសប៊ុកពួកគាត់បានទាក់ទងគ្នា កូនកំលោះក៏បានឱ្យពួកខ្ញុំមើលរូបថតស្រីនោះតែមិនមែនអ្នកស្រុកភូមិខ្ញុំទេ តែកូនកំលោះនិងចាស់ទំខាងគាត់ថានៅត្រពាំងកក់ជាប់ភូមិខ្ញុំ របស់ដល់ម៉ោង11:30នាទី

ទើបខ្ញុំនិយាយជាមួយកូនកំលោះនិងចាស់ទុំខាងគាត់ថាគេបោកប្អូនឯងតាមហ្វេសប៊ុកទេដឹងអូន ហើយក៏ខ្ញុំនិយាយថាបើគេពិតជាឱ្យប្អូនទៅដណ្ដឹងគេមែនគេប្រាកដជាខ្វាយខ្វល់ខលរកប្អូនថាមកដល់ណាៗហើយអូនខ្ញុំប្រាប់ពួកគាត់សង្ស័យតែគេបោកទេដឹង ខាងប្រុសពួកគាត់ស្ដាបគំនិតពួកខ្ញុំហើយក៏ សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទៅ ទីបំផុតខាងខ្ញុំបានរកឃើញថា ខាងកូនក្រមុំនោះបោកគេមែនហើយមានប្ដីទៀតផង ហួសចិត្តម៉ង បើយើងមិនបានជួយគេសូមកុំធ្វើបាបគេ 😢😢😢

Share This Post: