ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    BY autoadmin November 10, 2020
    ប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសខ្លួនថា លោកបានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ ប្រធានាធិបតីវ័យ ៤២ឆ្នាំរូបនេះ បាននិយាយថា គាត់មានសុខភាពល្អទេ ហើយនឹងដាក់ខ្លួនឯងនៅដាច់ដោយឡែកដូចដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល។

    លោក Zelensky បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖«គ្មានអ្នកមានសំណាងណាដែល COVID-19 មិនអាចបង្កការគំរាមកំហែងដល់ពួកគេឡើយ។ ទោះបីមានវិធានការដាច់ដោយឡែកក៏ដោយ ខ្ញុំបានធ្វើតេស្តវិជ្ជមាន។ ខ្ញុំមានសុខភាពល្អទេ ហើយនឹងទទួលយកវីតាមីនឱ្យបានច្រើន។ ខ្ញុំសន្យាថានឹងញែកខ្លួនខ្ញុំ ប៉ុន្តែនឹងបន្តធ្វើការ។ ខ្ញុំនឹងយកឈ្នះលើជំងឺ COVID-19 ដូចមនុស្សភាគច្រើនធ្វើដែរ»។

    គួរឱ្យដឹងដែរថាប្រទេសអ៊ុយក្រែន ដែលជាប្រទេសមានប្រជាជនជិត ៤២ លាននាក់ បានរាយការណ៍ថាមានការឆ្លងជំងឺ COVID-19 ខ្ពស់ជាងគេទី៩ នៅអឺរ៉ុប។ មានករណីសរុបចំនួន ៤៦៩,០១៨ ត្រូវបានបញ្ជាក់ ខណៈមានមនុស្សស្លាប់ ៨,៥៦៥ នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: