ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្អូន​ប្រុស​ ពេជ្រ​ ធារ៉ា​ រំភើបចិត្តស្រក់ទឹកភ្នែក ក្រោយអ្នកនាង ទ្រី ដាណា បំពេញបំណងប្រាថ្នាសង់ផ្ទះថ្មីសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល

    BY Khmernote Media November 12, 2020
    ប្អូន​ប្រុស​ ពេជ្រ​ ធារ៉ា​ រំភើបចិត្តស្រក់ទឹកភ្នែក ក្រោយអ្នកនាង ទ្រី ដាណា បំពេញបំណងប្រាថ្នាសង់ផ្ទះថ្មីសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល

    អ្នកនាងទ្រី​ ដាណា​ និង​ ស្វាមី​ បានជួប​ក្មួយ​ប្រុស​ ពេជ្រ​ ធារ៉ា​ ដល់ផ្ទះ​ និងបានសួរគាត់ថាចង់បានអ្វី ក្មួយ​ធារ៉ា​ប្រាប់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ 😥😥😥 អ្នកនាង​ ទ្រី​ដាណា​ និង​ ស្វាមី​ នឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ ប្អូនស្រី​ប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។

    សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជុូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួមប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង 💪💪💪
    ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។ ម្ដាយគាត់មានជំងឺជាប់ខ្លួនមិនអាចធ្វើអីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។ មើលផ្ទះគាត់ហើយ ខ្លោចចិត្ត តរាប់តំណ ភ្លៀងមកក៏លិវទឹក។ គេជួយកង់គាត់ និងស្បៀងគាត់ច្រើនហើយ នាងខ្ញុំមានតែសង់ផ្ទះថ្មីជូនគាត់ ☺️☺️
    ប្រភព​ ៖​ ហ្វេសប៊ុក​ ទ្រី​ ដាណា

     

    Share This Post: