សង្គម

អ្នកនាង ទ្រី ដាណា ប្រកាសជូនថវិកា $500 ដល់បងប្រុសថតរូប កឹម សុវណ្ណា ដែលបានថតរូបក្មេងប្រុសប្រកួតកង់ អោយល្បីឈ្មោះនិងផ្លាស់ប្ដូរជីវិតក្មេងដ៏កម្សត់ម្នាក់នេះ

BY
Khmernote Media
November 13, 2020

ប្អូនប្រុសម្នាក់ដែលមានឈ្មោះថា ពេជ ធារ៉ា ត្រូវបានអ្នកសារព័ត៌មាននិងមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញសកម្មភាពចូលរួមប្រណាំងកង់របស់ប្អូនប្រុស ទោះបីជាគ្មានកង់ល្អនឹងគេ មានត្រឹមកង់ដែលគ្មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ និងគ្មានសូម្បីហ្វ្រាំងចាប់ តែមិនអាចរារាំងការតាំងចិត្តរបស់ក្មេងប្រុសម្នាក់នេះទេ។ បើតាមអោយដឹងប្អូនប្រុស ពេជ ធារ៉ា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កង់មួយគ្រឿងនេះគឺប្អូនសន្សំលុយទិញពីអេតចាយ តំលៃ២ម៉ឺនរៀល ហើយដោយសារតែស្រលាញ់ការជិះកង់ប្រណាំងទើបនាំចិត្តប្អូន ទៅសុំគណៈកម្មការដើម្បីធ្វើការប្រកួតស្ម័គ្រចិត្តនឹងគេ។

ប៉ុន្តែអ្វីដែលពិសេសមួយផ្នែកទៀតនោះគឺរូបថតដ៏រស់រវើករបស់បងប្រុស កឹម សុវណ្ណា ដែលជាអ្នកថតរូបកីឡាដ៏ល្បីឈ្មោះ ដោយគាត់គឺជាអ្នកថតរូបនិងធ្វើអោយ ពេជ ធារ៉ា ល្បីឈ្មោះនិងទទួលបានជំនួយជាច្រើនតាមរយៈរូបថតគាត់ប៉ុន្មានសន្លឹកនេះ។ ក្នុងនោះដែរអ្នកនាង ទ្រី ដាណា ក៏បានបង្ហោះសារមួយឃ្លាទៅកាន់លោក កឹម សុវណ្ណា ថា៖ ៉ទឹកដៃថតរូប ធ្វើឱ្យគេមើលហើយអាណិត មានមនោសញ្ចេតនា ផ្លាស់ប្ដូរជីវិតក្មេងដ៏កម្សត់ម្នាក់នេះ ខ្ញុំទើបដឹងថា រូបភាពដែលល្បី គឺបងប្រុសម្នាក់នេះជាអ្នកថត។ ខ្ញុំសូមជូន 500$ ដើម្បីលើកទឹកចិត្ត និងជម្រុញឱ្យបងប្រុសខិតខំ ដើម្បីលើកស្ទួយវិស័យកីឡា អរគុណណាស់”៕

Share This Post: