ជុំវិញជម្លោះរវាង ទ្រី សុផានិត និងប្អូនស្រី ទ្រី ដាណា លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញមតិថា…
- November 13, 2020
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្ទាក់ឃាត់រថយន្ត Jeep មួយគ្រឿងពាក់ផ្លាកលេខ 2BI-3889 ដើម្បីចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

បន្ទាប់ពីធ្វើការនាំខ្លួនអ្នកលក់អនឡាញល្បីឈ្មោះ ទ្រី សុផានិត ទៅធ្វើការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ស្រាប់តែអ្នកនាង ទ្រី សុផានិត ហាក់មានបញ្ហាសុខភាព បណ្តាលអោយសន្លប់បាត់ស្មារតី ហើយត្រូវបានសមត្ថកិច្ចសែងដាក់ឡានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ជុំវិញជម្លោះរវាងអ្នកនាង ទ្រី សុផានិត ជាមួយនឹងប្អូនស្រី ទ្រី ដាណា នោះ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញជាមតិថា “សូមគាំទ្រនៅអត្ថបទក្មួយ100% ម្យ៉ាងទៀតល្មមឈប់ទៅអាវប្បធម៌អន្តរាគមន៍ពីថ្នាក់លើនោះអ្នកឡាយជេរគេរាប់ម៉ោងដល់គេប្ដឹងតាំងមានអ្នកលូកដៃអន្តរាគមន៍ទៅឲ្យតុលាការដោះបើនៅតែមានអាវប្បធម៌ជេររួចខ្លួននោះលប់ច្បាប់ចោលទៅហើយនាំគ្នាឡាយជេរទៅពីព្រោះជេរគេហើយអត់មានទោសនោះ ។


- Share This Post:






