អ្នកនាង ទ្រី ដាណា live ផង យំផង រៀបរាប់មូលហេតុដែលនាំអោយអ្នកនាង ប្តឹងបងស្រីខ្លួន ទ្រី សុផានិត
- BY
- Sovann
- November 14, 2020
រឿងរ៉ាវដែលមហាជនកំពុងចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម Facebook ក្រោយពេលដែលអ្នកនាង ទ្រី សុផានិត ដែលគេស្គាល់ថាជាបងស្រីរបស់សេដ្ឋីវ័យក្មេងម្ចាស់ហាងពេជ្រ ទ្រី ដាណា ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនកាលពីម្សិលមិញបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយក៏ស្រាប់តែសន្លប់ស្តូកស្តឹង ត្រូវបានគេបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ការចាប់ខ្លួនអ្នកនាង ទ្រី សុផានិត នេះបានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ហើយកាលពីយប់មិញនេះ អ្នកនាង ទ្រី ដាណា ក៏បានធ្វើការ live វិដេអូបណ្តើរ យំបណ្តើររៀបរាប់ពីមូលហេតុដែលនាងប្តឹងបងស្រីខ្លួន ឈ្មោះ ទ្រី សុផានិត នេះអោយមហាជនបានយល់។ ក្នុងការ live នោះដែរអ្នកនាង ទ្រី ដាណា ក៏បានបញ្ជាក់ថា ប្រសិនបើម្តាយឪពុកអ្នកនាងនៅរស់ អ្នកនាងនឹងប្តឹងម្តាយឪពុកនាងហើយ មិនមែនទៅរកផ្លូវច្បាប់ដោះស្រាយនោះទេ ហើយការប្តឹងនេះគ្រាន់តែចង់រកយុត្តិធម៌អោយខ្លួនឯងប៉ុណ្ណោះ៕

- Share This Post:






