Sovann
  • កូវីដ-១៩

    យោងតាមសេចក្តីសម្រេចថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ១២១/២១ សសរ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងប្រកាសទី៧ បានបញ្ជាក់ថា សេចក្តីសម្រេចលេខ ១១៩/២១ សសរ ដែលចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កន្លងទៅស្តីពីការកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើតឡើងថ្មី ជា”តំបន់លឿងទុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅមានអនុភាពអនុវត្តបន្តនៅឡើយ រហូតដល់អស់សុពលភាព ឬមានការសម្រេចជាថ្មី។ សូមអានសេចក្តីសម្រេចខាងក្រោម៖

    June 2, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៩៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៥០២នាក់ និងមានអ្នកបាត់បង់ជីវិត០២នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៨,២៣៧នាក់, ករណីជាសះស្បើយសរុប ២០,៩០០នាក់ និងស្លាប់សរុប ១៩៦នាក់៕

    May 28, 2021
  • សិល្បៈ

    បើតាមការចុះផ្សាយរបស់សារព័ត៌មាន Freshnews ស្តីពីការបំភ្លឺបន្ថែមជុំវិញសំណុំរឿងក្តីក្តាំរវាងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ ដោយនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កញ្ញា មាន ពេជ្ររីតា បានចូលខ្លួនទៅបំភ្លឺបន្ថែមនៅសាលាដំបូងរាជធានីភ្នំពេញ ករណីជម្លោះជាមួយលោកឧកញ៉ា ហេង សៀ។ កញ្ញា មាន ពេជ្ររីតា បានបំភ្លឺយ៉ាងដូច្នេះថា៖ “នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នាងខ្ញុំត្រូវបាននគរបាលជាបុរសៗចំនួន ០៧ នាក់ មកនាំខ្លួនដោយគ្មានដីកា ដោយនិយាយថា ឲ្យនាងខ្ញុំទៅបំភ្លឺតែ១ភ្លែតទេ នៅប៉ុស្តិ៍ខណ្ឌទួលគោក ពេលទៅដល់នគរបាលជាបុរស០៣នាក់ បានបង្ខំសាកសួរយកចម្លើយអស់រយៈពេល០៣ថ្ងៃ០៣យប់

    May 20, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល លេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដោយសម្រេចបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ០៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ក្នុងសេចក្តីសម្រេចដដែលនេះដែរ បានធ្វើការបែកចែកតំបន់ជា៣ ដោយក្នុងនោះមានតំបន់ក្រហម(ឆ្លងរាលដាលកម្រិតធ្ងន់ធ្ងរ) តំបន់លឿងទុំ(ឆ្លងរាលដាលកម្រិតមធ្យម) និងតំបន់លឿង(ឆ្លងរាលដាលកម្រិតស្រាល)។ អ្វីដែលគួរកត់សំគាល់គឺនៅក្នុងប្រការ៥ បានចែងថា សម្រាប់អ្នករស់នៅតំបន់លឿង គឺត្រូវបានអនុញ្ញាតអោយធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុងរបស់ខ្លួន ហើយបើធ្វើដំណើរឆ្លងកាត់តំបន់ក្រហម និងតំបន់លឿងទុំ អនុញ្ញាតបានតែក្នុងករណីដែលមានចែងនៅក្នុងចំណុចទី១ នៃប្រការ៣, ចំណុចទី១ នៃប្រការ៤ និងប្រការ៦ នៃសេចក្តីសម្រេចតែប៉ុណ្ណោះ។ ចំពោះបម្រាមគោចរ ដោយផ្អាកធ្វើចរាចរណ៍ និងសកម្មភាពការងារ

    April 26, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០៣០/២១ សជណ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានធ្វើការកែសម្រួលលក្ខខណ្ឌមួយចំនួនជុំវិញការយកសំណាកប្រជាពលរដ្ឋដែលស្នាក់នៅក្នុងតំបន់ក្រហម ដោយទទួលបាននូវសំណើ-សំណូមពរពីបងប្អូនប្រជាពលរដ្ឋ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែងនៅក្នុងតំបន់ក្រហមនោះផ្ទាល់។ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្ថែមទីតាំងយកសំណាកមួយចំនួនទៀត និងគោលការណ៍យកសំណាក ដោយធ្វើការយកសំណាកចំពោះក្រុមបុគ្គលទាំងឡាយណាដែល ធ្លាប់ប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងអ្នកកំពុងស្នាក់នៅតំបន់ប្រមូលផ្តុំដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ និងអ្នកដែលមានអាការៈសង្ស័យ។ ចំពោះគ្រួសារដែលរស់នៅក្នុងតំបន់ក្រហម ដែលទីតាំងនោះមិនទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ សូមបន្តស្នាក់នៅក្នុងលំនៅឋាន ដោយមិនចាំបាច់ចេញទៅយកសំណាកឡើយ។ សូមអានសេចក្តីជូនដំណឹងលំអិតបន្ថែមទៀតនៅខាងក្រោមនេះ៕

    April 24, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ ជាពិសេសទៅតូប​ លក់សាច់ជ្រូក នៅផ្សារ​ គីឡូលេខ ៤ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ មូលហេតុ ដោយអ្នកជំងឺកូវីដ១៩​ គឺជាលក់សាច់ជ្រូក នៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

    April 22, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំនៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបុរសរូបនេះជាកម្មកររោងចក្រ សានសឹង នៅរាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា បុរសខាងលើបានធ្វើដំណើរមកកាន់ស្រុកកំណើតនៅក្នុង ភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ដោយធ្វើដំណើរតាមម៉ូតូ ជាមួយមិត្តភ័ក្រ ឆ្លងកាត់តាមស្ពានព្រែកតាមាក់ បន្តដំណើរឆ្លងកាត់ស្រុកស្រីសន្ធរ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ដោយបុរសរូបនេះមានវិជ្ជមានកូវីដ-១៩ ហើយអាជ្ញាធរអំពាវនាវអោយអ្នកពាក់ព័ន្ធទៅធ្វើតេស្តជាបន្ទាន់៕

    April 19, 2021
  • PR

    ក្នុងគ្រាលំបាកនេះ WingMall ជាប្រភពស្បៀងរបស់អ្នក ទោះបីជាមានការបិទខ្ទប់ទីក្រុងភ្នំពេញដែលធ្វើឲ្យអតិថិជនពិបាកចេញក្រៅយ៉ាងណាក្តី លោកអ្នកនៅតែអាចបញ្ជាទិញ ត្រីសាច់ បន្លែ គ្រឿងទេស ផ្លែឈើ និងម្ហូបអាហារ តាមរយៈ វីងម៉ល បានដូចធម្មតាជាមួយតម្លៃយ៉ាងសមរម្យ ហើយរាល់សេវាដឹកជញ្ជូននឹងដំណើរការជាធម្មតា ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់។ ដើម្បីរក្សាសុវត្ថិភាពរបស់អ្នកពីជំងឺកូវីដ១៩ វីងម៉ល(WingMall) បានធានាសុវត្ថិភាពដល់អតិថិជន ១០០% ដោយបុគ្គលិកដឹកជញ្ជូនទាំងអស់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩លើកទីពីរ១០០%​ ហើយពួកគេមានសម្ភារៈការពារខ្លួន ដូចជាម៉ាស់ ស្រោមដៃ អាល់កុលត្រូវបាញ់ជាប្រចាំមុនប្រគល់អាហារជូនភ្ញៀវ និងរក្សារគម្លាតសង្គមជាដើម ដែលគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ កាន់តែងាយស្រួលទៅទៀតនោះ អតិថិជនដែលមិនមានទឹកប្រាក់ក្នុងគណនីវីង ក៏អាចកុម្ម៉ងទិញផលិតផលពីវីងម៉លបានដែរ ដោយលោកអ្នកអាចប្រគល់ប្រាក់ដោយផ្ទាល់ដល់អ្នកដឹកជញ្ជូនក្រោយពេលទទួលបានទំនិញ។ វីងម៉លដែលជាទីផ្សារអេឡិចត្រូនិចដ៏ទំនើប និងពេញនិយមនៅកម្ពុជា នៅជាមួយលោកអ្នកជានិច្ចទោះក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក្តី។ ដើម្បីប្រើប្រាស់

    April 18, 2021
  • កូវីដ-១៩

    យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្សាយនៅមុននេះបន្តិចស្តីពីការបង្ហាញអត្តសញ្ញាណ អ្នកដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដែលមានចំនួន ២២៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។ ក្នុងនោះដែរគេកត់សំគាល់ឃើញថា មានមនុស្ស២២នាក់នៅ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕

    April 17, 2021
  • កូវីដ-១៩

    យោងតាមបទបញ្ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអោយធ្វើការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល២សប្តាហ៍ចាប់ពីម៉ោង ០ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះតទៅ ដើម្បីគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងក្នុងសហគមន៍២០កុម្ភៈ បានកើនឡើងដល់ជិត៥ពាន់នាក់។ សូមអានសេចក្តីសម្រេចនៅខាងក្រោម៖

    April 14, 2021