កូវីដ-១៩

ចាប់ពីថ្ងៃទី២៩នេះទៅ អ្នករស់នៅក្នុងតំបន់លឿង ត្រូវបានអនុញ្ញាតអោយធ្វើចរាចរណ៍ និងដំណើរការសកម្មភាពការងារមុខរបរឡើងវិញនៅក្នុងតំបន់របស់ខ្លួន តែនៅបន្តហាមឃាត់អាជីវកម្មមួយចំនួន និងជាប់បម្រាមគោចរពេលយប់បន្តទៀត

BY
Sovann
April 26, 2021

យោងតាមសេចក្តីសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល លេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដោយសម្រេចបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ០៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

ក្នុងសេចក្តីសម្រេចដដែលនេះដែរ បានធ្វើការបែកចែកតំបន់ជា៣ ដោយក្នុងនោះមានតំបន់ក្រហម(ឆ្លងរាលដាលកម្រិតធ្ងន់ធ្ងរ) តំបន់លឿងទុំ(ឆ្លងរាលដាលកម្រិតមធ្យម) និងតំបន់លឿង(ឆ្លងរាលដាលកម្រិតស្រាល)។ អ្វីដែលគួរកត់សំគាល់គឺនៅក្នុងប្រការ៥ បានចែងថា សម្រាប់អ្នករស់នៅតំបន់លឿង គឺត្រូវបានអនុញ្ញាតអោយធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុងរបស់ខ្លួន ហើយបើធ្វើដំណើរឆ្លងកាត់តំបន់ក្រហម និងតំបន់លឿងទុំ អនុញ្ញាតបានតែក្នុងករណីដែលមានចែងនៅក្នុងចំណុចទី១ នៃប្រការ៣, ចំណុចទី១ នៃប្រការ៤ និងប្រការ៦ នៃសេចក្តីសម្រេចតែប៉ុណ្ណោះ។ ចំពោះបម្រាមគោចរ ដោយផ្អាកធ្វើចរាចរណ៍ និងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ភ្លឺ នៅបន្តអនុវត្តដដែល លើកលែងក្នុងករណីមួយចំនួនប៉ុណ្ណោះ។

សម្រាប់សកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅក្នុងតំបន់លឿង ត្រូវបានអនុញ្ញាតអោយបើកដំណើរការធម្មតា លើកលែងតែសាលារៀន ក្លឹបកំសាន្ត ម៉ាស្សា ។ល។ ហើយការកំណត់ភូមិសាស្ត្រនៃតំបន់ក្រហម លឿងទុំ និងលឿងនេះដែរ ត្រូវអនុវត្តចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ។ ដើម្បីជ្រាបកាន់តែច្បាស់សូមអាននៅក្នុងសេចក្តីសម្រេចខាងក្រោម ក្នុងប្រការ៥ ទាំងអស់គ្នា៕

Share This Post: