កូវីដ-១៩

ចិនដីគោកបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ១៦,២០៣ ករណី ដោយក្នុងនោះមាន ១៤,៤០៩ ករណី គ្មានរោគសញ្ញាទេ

BY
autoadmin
November 14, 2022

គណៈកម្មការសុខភាពជាតិចិនបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិនបានរាយការណ៍ពីការឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៦,២០៣ ករណី កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ដែលក្នុងនោះមាន ១,៧៩៤ ករណី មានចេញរោគសញ្ញា និង ១៤,៤០៩ ករណី មិនមានចេញរោគសញ្ញា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ សម្រាប់ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

មុននោះមួយថ្ងៃ ចិនក៏បានកត់ត្រាការឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៤,៨៧៨ ករណី ដោយក្នុងមាន ១,៧១១ ករណី មានចេញរោគសញ្ញា និង ១៣,១៦៧ ករណី មិនចេញរោគសញ្ញានោះទេ។ យ៉ាងណាក៏ដោយ ប្រទេសចិនមិនមានអ្នកស្លាប់ដោយសារ COVID-19 ថ្មីនោះទេ ដូច្នេះចំនួនអ្នកស្លាប់សរុបគឺនៅរក្សាត្រឹម ៥,២២៦នាក់ ដដែល។ គិតត្រឹមថ្ងៃអាទិត្យ ប្រទេសចិនដីគោកបានបញ្ជាក់ពីករណី COVID-19 សរុបចំនួន ២៧៣,៧៦២ ដែលមានរោគសញ្ញា ខណៈដែលចំនួនគ្មានរោគសញ្ញាគឺមិនមានតួលេខច្បាស់លាស់នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: