កូវីដ-១៩

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ)

BY
Sovann
April 17, 2021

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្សាយនៅមុននេះបន្តិចស្តីពីការបង្ហាញអត្តសញ្ញាណ អ្នកដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដែលមានចំនួន ២២៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។

ក្នុងនោះដែរគេកត់សំគាល់ឃើញថា មានមនុស្ស២២នាក់នៅ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕

Share This Post: