កូវីដ-១៩

ដំណឹងបន្ទាន់ ! រដ្ឋបាលរាជធានី សម្រេចកែសម្រួលលក្ខខណ្ឌមួយចំនួន ជុំវិញការយកសំណាកពលរដ្ឋរស់នៅក្នុងតំបន់ក្រហម

BY
Sovann
April 24, 2021

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០៣០/២១ សជណ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានធ្វើការកែសម្រួលលក្ខខណ្ឌមួយចំនួនជុំវិញការយកសំណាកប្រជាពលរដ្ឋដែលស្នាក់នៅក្នុងតំបន់ក្រហម ដោយទទួលបាននូវសំណើ-សំណូមពរពីបងប្អូនប្រជាពលរដ្ឋ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែងនៅក្នុងតំបន់ក្រហមនោះផ្ទាល់។

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្ថែមទីតាំងយកសំណាកមួយចំនួនទៀត និងគោលការណ៍យកសំណាក ដោយធ្វើការយកសំណាកចំពោះក្រុមបុគ្គលទាំងឡាយណាដែល ធ្លាប់ប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងអ្នកកំពុងស្នាក់នៅតំបន់ប្រមូលផ្តុំដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ និងអ្នកដែលមានអាការៈសង្ស័យ។ ចំពោះគ្រួសារដែលរស់នៅក្នុងតំបន់ក្រហម ដែលទីតាំងនោះមិនទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ សូមបន្តស្នាក់នៅក្នុងលំនៅឋាន ដោយមិនចាំបាច់ចេញទៅយកសំណាកឡើយ។ សូមអានសេចក្តីជូនដំណឹងលំអិតបន្ថែមទៀតនៅខាងក្រោមនេះ៕

Share This Post: