កូវីដ-១៩

រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញ កម្មករ​រោងចក្រម្នាក់ ចេញពីភ្នំពេញ មកដល់កំពង់ចាម​ ជួបជុំ​ផឹកស៊ី តេស្តឃើញវិជ្ជមានកូវីដ១៩

BY
Sovann
April 19, 2021

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំនៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបុរសរូបនេះជាកម្មកររោងចក្រ សានសឹង នៅរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា បុរសខាងលើបានធ្វើដំណើរមកកាន់ស្រុកកំណើតនៅក្នុង ភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅ
ដោយធ្វើដំណើរតាមម៉ូតូ ជាមួយមិត្តភ័ក្រ ឆ្លងកាត់តាមស្ពានព្រែកតាមាក់ បន្តដំណើរឆ្លងកាត់ស្រុកស្រីសន្ធរ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ដោយបុរសរូបនេះមានវិជ្ជមានកូវីដ-១៩ ហើយអាជ្ញាធរអំពាវនាវអោយអ្នកពាក់ព័ន្ធទៅធ្វើតេស្តជាបន្ទាន់៕

Share This Post: