Sovann
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសលេខ១១៩ ព.មប្រក របស់ក្រសួងព័ត៌មានចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានអោយដឹងថា ក្រសួងសម្រេចលុបចោលអាជ្ញាបណ្ណរបស់លោក ឃឿន សុឡា ម្ចាស់គេហទំព័រ K01 ធីវីអនឡាញ www.k01tvonline.com។ ការលុបចោលអាជ្ញាបណ្ណរបស់លោក K01 នោះដែរក្រសួងព័ត៌មានបានលើកហេតុផលថាម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានញុះញង់ មានចេតនា ទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

    April 10, 2021
  • សង្គម

    យោងតាមការចុះផ្សាយរបស់ផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបរាប់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ​ ឈសនដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ​ អុន​ ភាម៉ុន​ ដែលសម្លាប់កុមារ៉ា​ ជា​ ប៊ុន​ហេង​ នៅព្រឹកថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១​នេះ​។ ករណីឃាតកម្មគិតទុកជាមុន នៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី៣១-០៣-២០២១ ម៉ោង១៥និង៣០នាទី​ ។ កុមារារងគ្រោះឈ្មោះជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស

    April 6, 2021
  • សិល្បៈ

    តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោក ធែល ថៃ បានប្រកាសនៅលើ Facebook របស់លោកថា លោកបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយក្រោយពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ អស់មួយរយៈ។ តារាចម្រៀងរូបនេះបានរៀបរាប់ថា៖ “បន្ទាប់ពីខ្ញុំមកសម្រាក​ព្យាបាល​ ជំងឺ COVID19 នៅមន្ទីរពេទ្យជ័យជំនះ មកដល់ពេលនេះ ខ្ញុំបានជាសះស្បើយ ហើយខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុម គ្រូពេទ្យស្ម័គ្រ ចិត្តទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ព្យាបាល រូបខ្ញុំបាទ ក៏ដូចជាអ្នកជម្ងឺ ដទៃទៀត ដោយមិនខ្លាចនឿយហត់ឡើយ ។ ហើយខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ហង្សមាស

    April 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ តូបលក់មាស-ពេជ្រ ចំនួន៤ ក្នុងផ្សារតាខ្មៅចាស់ ត្រូវក្រុមចោរនាំគ្នាគាស់ចូលរេីសកកាយលួចយកទ្រព្យសម្បត្តិ ទៅបាត់ដោយសុវត្ថិភាព លុះព្រឹកឡើងពេលម្ចាស់ទៅបើកទ្វារលក់ដូរទើបបង្កការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ​២០២១នេះ ស្ថិតនៅចំណុច​តូប​លក់​គ្រឿងមាស ពេជ្រ និង​ផ្លា​ក​ទី​ន​ ដែល​មាន​យីហោ ផារី តូប ក45 និងតូប ក32 និងមាន​លក់​គ្រឿង​អ​ល​ង្ក័​ការ​គ្រប់​ប្រភេទ​ និង២តូបទៀតនៅជិតគ្នា ស្ថិត​នៅ​ផ្សារ​តាខ្មៅ(ចាស់) ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បេីតាមបងស្រី កុល សុផារី ជាម្ចាស់តូបលក់មាស

    March 28, 2021
  • កូវីដ-១៩

    តាមការអំពាវនាវរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នេះបានអោយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំង ហាងកាហ្វេ Starbucks សាខា ផ្លូវជាតិលេខ១, ភូមិបឹងឈូក, សង្កាត់និរោធ, ខណ្ឌច្បារអំពៅ (បឹងស្នោ) កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ ម៉ោង ០៦៖២៤ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង ០៦៖២៥) ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​

    March 28, 2021
  • សិល្បៈ

    កាលពីពេលថ្មីៗលោក សេង រ៉ាក់ដា អតីតបេក្ខភាព Freshy Boy ឆ្នាំ២០០៩ ប្រកាសថាលោកនឹងវិលត្រឡប់ចូលសិល្បៈវិញក្រោយបាត់មុខអស់មួយរយៈពេលធំ ប្រមាណជាង១០ឆ្នាំដោយសារតែរវល់នឹងមុខរបររកស៊ីរបស់ខ្លួន។ ការប្រកាសនេះដែរលោក សេង រ៉ាក់ដា បានបញ្ជាក់នៅលើ Facebook លោកដែលមានឈ្មោះ ហ៊ាតូ ថា៖ “ជំរាបសួរពុកម៉ែបងប្អូន ខ្ញុំបាទឈ្មោះសេង រ៉ាក់ដា អតីតៈបេក្ខភាព freshy boy ឆ្នាំ2009 មួយរូប ក្រៅពីនោះខ្ញុំក៍ធ្លាប់ច្រៀង តាមស្ថានីយទូរទស្សន៍មួយចំនួន អង្គការ ភោជនីយដ្ឋាន និងសម្តែង MV តែមួយរយៈក្រោយៗដោយសារមមាញឹកក្នុងការងារ និងមុខរបបធ្វើអោយខ្ញុំបាទ បានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈពេលធំ

    March 28, 2021
  • កូវីដ-១៩

    តាមប្រភពព័ត៌មានបានអោយដឹងថានៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មន្ត្រីនគរបាលម្នាក់នៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា ការរកឃើញវិជ្ជមានថ្មីលើមន្ត្រីនគរបាលដែលមានឈ្មោះថា គង់ សៅវត្ថា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅផ្ទះលេខ 17Eo2 ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយក្រុម គ្រូពេទ្យបានយកឡានទៅដឹកលោកស្រី ចេញពីផ្ទះ ដើម្បីបញ្ជូនទៅកាន់កន្លែងព្យាបាល The Great Duke នៅល្ងាចថ្ងៃដដែលនេះ។ ជុំវិញការរកឃើញវិជ្ជមានថ្មីនេះដែរ អាជ្ញាធរបានអំពាវនាវអ្នកដែលពាក់ព័ន្ធផ្ទាល់ជាមួយមន្ត្រីនគរបាលខាងលើទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល៕

    March 26, 2021
  • កូវីដ-១៩

    តាមការអំពាវនាវរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះបានអោយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល​ (Chip Mong Noro Mall) ស្ថិតនៅផ្លូវនរោត្តម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១​ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) អោយបានលឿនបំផុត។ បងប្អូនដែលមានអាការៈមិនស្រួលខ្លួន ឬសង្ស័យសូមប្រញាប់ទៅធ្វើតេស្តនៅ ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។ សូមអរគុណ!

    March 25, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានអោយដឹងថា អាជ្ញាធរបានសម្រេចផ្អាកបណ្តោះអាសន្នទីទាំងចំនួន៥កន្លែង ពាក់ព័ន្ធនារីម្នាក់ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ មានវិជ្ជមានកូវីដ-១៩ និងបានមកលេងមិត្តភក្ត្រនៅក្នុងភូមសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សេចក្តីជូនដំណឹងដដែលបានអោយដឹងទៀតថា ទីតាំងដែលត្រូវបានផ្អាកបណ្តោះអាសន្នរួមមាន៖ ហាង ណូណាស៊ីហ្វូតលក់គ្រឿងសមុទ្រ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ផ្ទះមិត្តភក្ត្រ នារីខាងលើ នៅទីតាំងក្នុង ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, ហាងមួយកន្លែងនៅផ្សារាត្រី នាមាត់ស្ទឹងព្រែកត្នោត ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន, ហាងកាហ្វេ អាម៉ាហ្សូន (Amazon) នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ

    March 15, 2021
  • សិល្បៈ

    នៅមុននេះបន្តិចដែរអ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខក្នុងផលិតកម្មហង្សមាស បានប្រកាសជាសាធារណៈថានាងបានធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយនាងទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ តារាចម្រៀងរូបនេះបានបង្ហោះសារនៅលើ Facebook ផ្លូវការរបស់នាងមុននេះថា៖ “នាងខ្ញុំ​ សុគន្ធនិសា​ (sokunnisa )​ បានធ្វើតេស​ កូវីដ19​ ឥឡូវនេះ​ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា​ ខ្ញុំបាន​ positive ហើយ​ គឺមានមេរោគនេះហើយ​ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីសុវត្តិភាព​ ខ្លួនឯង​នឹងក្រុមគ្រួសារ​ សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ​ សូូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតប​ អធ្យាស្រ័យ​ផងណាបងប្អូន”៕

    March 10, 2021