ព័ត៌មានជាតិ

ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណរបស់លោក K01 ក្រោយផ្សាយព័ត៌មានញុះញង់ មានចេតនាបង្កចលាចលក្នុងសង្គម

BY
Sovann
April 10, 2021

យោងតាមសេចក្តីប្រកាសលេខ១១៩ ព.មប្រក របស់ក្រសួងព័ត៌មានចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានអោយដឹងថា ក្រសួងសម្រេចលុបចោលអាជ្ញាបណ្ណរបស់លោក ឃឿន សុឡា ម្ចាស់គេហទំព័រ K01 ធីវីអនឡាញ www.k01tvonline.com។

ការលុបចោលអាជ្ញាបណ្ណរបស់លោក K01 នោះដែរក្រសួងព័ត៌មានបានលើកហេតុផលថាម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានញុះញង់ មានចេតនា ទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

Share This Post: