កូវីដ-១៩

ដំណឹងបន្ទាន់! អ្នកជំងឺកូវីដ ធ្លាប់ចូលហាង Starbucks សាខាបឹងស្នោ ដូច្នេះបើបងប្អូនមានអាការៈសង្ស័យសូមទៅធ្វើតេស្ត

BY
Sovann
March 28, 2021

តាមការអំពាវនាវរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នេះបានអោយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំង ហាងកាហ្វេ Starbucks សាខា ផ្លូវជាតិលេខ១, ភូមិបឹងឈូក, សង្កាត់និរោធ, ខណ្ឌច្បារអំពៅ (បឹងស្នោ) កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ ម៉ោង ០៦៖២៤ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង ០៦៖២៥) ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19)។

បងប្អូនដែលមានអាការៈមិនស្រួលខ្លួន ឬសង្ស័យសូមប្រញាប់ទៅធ្វើតេស្តនៅ ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)​ និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

Share This Post: