- Sovann
- សិល្បៈ
លោក ឆន សុវណ្ណារាជ តារាចម្រៀងជួរមុខរបស់ផលិតកម្មហង្សមាសបានឆ្លើយតបសារទៅកាន់អ្នកគាំទ្ររបស់លោកដែលបានបង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាព និងសុខភាព ក្រោយពេលមានសិល្បៈករ សិល្បៈការនីមួយចំនួននៅក្នុងផលិតកម្មហង្សមាស បានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ នៅព្រឹកនេះដែរលោក ឆន សុវណ្ណារាជ ក៏ទទួលបានលទ្ធផលធ្វើតេស្តដូចគ្នា គឺលោកអវិជ្ជមានជំងឺកូវីដ-១៩ ហើយលោកបានបង្ហោះសារទៅកាន់អ្នកគាំទ្រថា៖ “ជំរាបសួរបាទពុកម៉ែបងប្អូនមិត្តភ័ក្តនឹងមិត្តអ្នកគាំទ្រទាំងអស់គ្នាដែលសួរសុខទុក្ខនឹងបារម្ភពីសុវត្តិភាពនឹងសុខភាពរបស់ខ្ញុំបាទតាមរយះបណ្តាញសង្គមប៉ុន្មានថ្ងៃនេះសុំទោសផងដែលមិនបានឆ្លើយតបអស់សុខភាពខ្ញុំធម្មតាមិនអីទេហើយលិទ្ធផលធ្វើតេសលើកទីមួយសំរាប់ខ្ញុំបាទកាលពីម្សិលមិញចំពោះកូវិដ១៩នោះគឺ អវីជ្ជមាន Negative ប៉ុន្តែខ្ញុំត្រូវចត្តាឡីស័ក្តរយះពេល១៤ថ្ងៃ បន្តទៀត ដើម្បីធ្វើការធ្វើតេសបន្តទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានបារម្មណ៍នឹងជូនពរ សូមប្រុងប្រយ័ត្ននឹងបន្តការពារអោយកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវិដ១៩នេះ អ្នកភ្លេចកូវិដតែកូវិដមិនភ្លេចអ្នកទេ ” ៣កុំ ៣កាពារ”៕
March 10, 2021 - សិល្បៈ
នៅមុននេះបន្តិចកញ្ញា វី ឌីណែត តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានរកឃើញវិជ្ជមានកូវីដ-១៩ ដែលនេះបើតាមការបង្ហោះរៀបរាប់នៅលើបណ្តាញសង្គម Facebook របស់នាង។ កញ្ញា វី ឌីណែត បានរៀបរាប់ថា៖ “មុននេះនាងខ្ញុំបានទទួលលទ្ធផលហើយ គឺនាងខ្ញុំបានវិជ្ជមានកូវីត19 ហើយ ចឹងនាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងឡាយណាដែលបានប៉ះប៉ាល់នាងខ្ញុំសូមមេត្តាទៅធ្វើតេស្តរកមេរោគកូវីតទាំងអស់គ្នា ក៏សូមអធ្យាស្រ័យផងបងប្អូន”
March 10, 2021 - សិល្បៈ
មានការភ្ញាក់ផ្អើលបានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយពិធីការនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង ចាន់ កែវនិមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ស្របពេលនោះដែរ អ្នកជាប់ពាក់ព័ន្ធអ្នកនាង ចាន់ កែវនិមល ក៏ត្រូវធ្វើតេស្តយកសំណាកទៅពិនិត្ររកមើលជំងឺកូវីដ-១៩ ដូចគ្នា ដោយក្នុងនោះរួមមានអ្នកសិល្បៈមួយចំនួនដែលមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល។ ក្នុងនោះដែរក៏មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថាក្រុមគ្រួសារតារាចម្រៀង នី រតនា ក៏ជាប់ពាក់ព័ន្ធផងដែរ ដោយសារឃើញរូបថតប៉ុន្មានសន្លឹក។ ជុំវិញរឿងនេះលោក នី រតនា តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស បានបកស្រាយថា៖ “ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំបាទ នី រតនា និង
March 9, 2021 - សិល្បៈ
នៅមុននេះបន្តិចតារាចម្រៀងជួរមុខប្រចាំផលិតកម្មហង្សមាស គឺលោក ណុប ប៉ាយ៉ារិទ្ធ បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook ថាលទ្ធផលធ្វើតេស្តរបស់លោកបានចេញមកហើយ គឺលោកពិតជាមានវិជ្ជមានជំងឺកូវីដ-១៩ ពិតប្រាកដមែន។ តាមរយៈសារនៅលើ Facebook របស់លោក ណុប ប៉ាយ៉ារិទ្ធ បានបញ្ជាក់ថា៖ “មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ”៕
March 9, 2021 - សិល្បៈ
ក្រោយពេលដែលពិធីការនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង ចាន់ កែវនិមល បានឆ្លងជំងឺកូវីដ-១៩ រួចមកតារាចម្រៀងជួរមុខរបស់ផលិតកម្មហង្សមាស ក៏ត្រូវបានសង្ស័យជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយពិធីការនីរូបនេះ ដោយមានសារព័ត៌មានខ្លះចុះផ្សាយថា លោក ណុប ប៉ាយ៉ារិទ្ធ បានឆ្លងជំងឺកូវីដថែមទៀតផង។ ថ្មីៗនេះលោក ណុប ប៉ាយ៉ារិទ្ធ បានចេញមុខបកស្រាយថា៖ “ជំរាបសួរពុកម៉ែបងប្អូន ជនរួមជាតិពិសេសfansទាំងអស់របស់ខ្ញុំ ដំបូងខ្ញុំគិតថានៅស្ងៀមសិន អត់ចង់ផុសអីទេដ៏រាប លទ្ធផលជាក់ស្តែងមិនទាន់ចេញ តែឃើញពត៌មានចុះច្រើនពេក ក្នុងនោះខ្ញុំបាទសូមអរគុណជាខ្លាំងសម្រាប់ការព្រួយបារម្ភរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះស្ថានភាពរបស់ខ្ញុំនៅក្នុងពេលនេះ ហើយក៍ជាការពិតដែរខ្ញុំបាទពិតជាបានយកសំណាកទៅធ្វើកោសល្យវិច័្ចយស្វែងរកមេរោគកូវីដ១៩មែនកាលពីយប់ម៉ិញនេះ ដោយសារនៅថ្ងៃទី១កម្មវិធីមួយដែលធ្វើការឡាយផ្ទាល់មានអ្នកនាងនិមលគាត់ធ្វើជាពិធីករ តែខ្ញុំអត់បាននៅជិតកៀកកិតជាមួយគាត់ទេ ដោយសារខ្ញុំជាអ្នកកាន់កាម៉េរ៉ាថត ។ ប៉ុន្តែបើទោះជាយ៉ាងណាខ្ញុំក៍មានអាការៈ ផ្តាសាយឈឺកខ្លះ និង ល្ហិតល្ហៃនៅរយៈពេល២ ៣ថ្ងៃដំបូង តែកំដៅមិនឡើងឡើសពី៣៦កន្លះទេ
March 9, 2021 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ ជនជាតិចិនចំនួន៨នាក់ និងអ្នកបើកតាក់ស៊ីចំនួន២នាក់ទៀត ត្រូវបានអាជ្ញាធរស្រុកគីរីសាគរ ខេត្តកោះកុង ឃាត់ខ្លួនក្រោយពេលធ្វើដំណើរចេញពីភ្នំពេញ និងគ្មានឯកសារសំគាល់ខ្លួនច្បាស់លាស់។ ក្រោយធ្វើការឃាត់ខ្លួនជនជាតិចិនទាំង៨នាក់ អាជ្ញាធរស្រុកគីរីសាគរ ក៏បាននាំពួកគេទៅធ្វើចត្តាឡីស័ក។ ទាក់ទងនឹងករណីខាងលើនេះដែរ រដ្ឋបាលខណ្ឌចំការមន បានធ្វើការជូនដំណឹងនៅលើ Facebook ថា៖ “សូមជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា៖ ពាក់ព័ន្ធនឹងរឿងជនជាតិចិនចំនួន ០៨នាក់ ជាមួយអ្នករត់តាក់ស៊ី ០២នាក់ ដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកគីរីសាគរ ខេត្តកោះកុង ធ្វើការឃាត់ខ្លួនទៅមណ្ឌលចត្តាឡីស័ក ក្រោយពីធ្វើដំណើរចេញពី ខុនដូ មួយកន្លែង នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន។ រដ្ឋបាលខណ្ឌចំការមន សូមបញ្ជាក់ផងដែរ ខុនដូនខាងលើនេះ ពិតជាមានទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ពិតប្រាកដមែន ប៉ុន្តែខុនដូខាងលើនេះ
March 5, 2021 - ព័ត៌មានជាតិ
នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើ Facebook ថាកម្ពុជានឹងទទួលបាន វ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម ១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ សម្តេចបានសរសេរសារនៅលើ Facebook ថា៖ បងប្អូនជនរួមជាតិជាទីគោពស្រឡាញ់! ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម ១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច
February 28, 2021 - កូវីដ-១៩
តាមការរុករកស្រាវជ្រាបរបស់ក្រុមការងារក្រសួងសុខាភិបាល បានអោយដឹងថា ទីតាំងដែលបានពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” បានកើនឡើងដល់ទី៤៧ទីតាំង គិតមកត្រឹមនឹងពេលនេះ ដោយក្នុងនោះមានមួយទីតាំងគឺជារោងការ ដែលស្ថិតនៅរោងចក្រ Global សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ ចេញនូវវិធានការសុខាភិបាល។ គួរបញ្ជាក់ផងដែរថា រយៈពេល៤ថ្ងៃ កម្ពុជារកឃើញវិជ្ជមានថ្មី ឆ្លងក្នុងសហគមន៍ចំនួន៩៩ករណី ដោយក្នុងនោះមាន៣ករណីជាប្រភេទវីរុសបម្លែងខ្លួនថ្មីផងដែរ៕
February 23, 2021 - កូវីដ-១៩
នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ចេញសារពិសេសមួយទៀតស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដោយក្នុងនោះដែរសម្តេចបានសម្រេចបញ្ជារអោយបិទសាលាទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃនេះទៅ។ ក្នុងនោះដែរសម្តេចតេជោ បានអំពាវនាវអោយពន្យាពេលកម្មវិធីមង្គលការផ្សេងៗ ខណៈពេលដែលសម្តេចបានបញ្ជាក់ថាស្ថានការណ៍នៅពេលនេះ ធ្ងន់ធ្ងរជាងព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា” ទៅទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នករត់តាក់ស៊ី ក៏ដូចជាអ្នករត់ម៉ូតូកង់បី ដែលដឹងខ្លួនថាបានពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះអោយស្មគ្រចិត្តទៅធ្វើតេស្តរកជំងឺកូវីដ-១៩៕
February 22, 2021 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសផ្តល់រង្វាន់ម៉ូតូមួយគ្រឿង បងប្អូនប្រជាពលរដ្ឋណាដែលបានរាយការណ៍ផ្តល់ជាព័ត៌មានអំពីក្រុមជនដៃដល់ដែលបានបាញ់សំលាប់មនុស្សចំនួន២នាក់ និងរបួសម្នាក់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា ករណីបាញ់ប្រហារនេះ បណ្តាលឲ្យជនរងគ្រោះ ២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សៀក លីម ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់នៅពេទ្យលោកសង្ឃ) និងឈ្មោះ សុខ ស៉ីដេត ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់នៅពេទ្យ លោកសង្ឃ)។ ចំណែកឈ្មោះ បូ រ៉ាភី ភេទប្រុស
February 19, 2021












