កូវីដ-១៩

Breaking News! រកឃើញទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” កើនដល់ ៤៧កន្លែង ក្នុងនោះមានរោងការមួយកន្លែងនៅ ត្រពាំងក្រសាំង

BY
Sovann
February 23, 2021

តាមការរុករកស្រាវជ្រាបរបស់ក្រុមការងារក្រសួងសុខាភិបាល បានអោយដឹងថា ទីតាំងដែលបានពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” បានកើនឡើងដល់ទី៤៧ទីតាំង គិតមកត្រឹមនឹងពេលនេះ ដោយក្នុងនោះមានមួយទីតាំងគឺជារោងការ ដែលស្ថិតនៅរោងចក្រ Global សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ ចេញនូវវិធានការសុខាភិបាល។ គួរបញ្ជាក់ផងដែរថា រយៈពេល៤ថ្ងៃ កម្ពុជារកឃើញវិជ្ជមានថ្មី ឆ្លងក្នុងសហគមន៍ចំនួន៩៩ករណី ដោយក្នុងនោះមាន៣ករណីជាប្រភេទវីរុសបម្លែងខ្លួនថ្មីផងដែរ៕

Share This Post: