Sovann
  • ព័ត៌មានជាតិ

    បើតាមការអោយដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអោយដឹងថា កាលពីព្រឹកមិញនេះមានបុរសខ្មែរ សញ្ជាតិអាមេរិកកាំងម្នាក់បានលួចរត់ចេញពីទីតាំងចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។ បុរសដែលលួចរត់ចេញពីទីតាំងចត្តាឡីស័ករូបនេះមានឈ្មោះថា យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ។ បច្ចុប្បន្នសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្វែងរកដើម្បីយកមកធ្វើចត្តាឡីស័កឡើងវិញ ហើយបើបងប្អូនបានឃើញបុរសខាងលើសូមមេត្តារាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុត៕

    January 16, 2021
  • ព័ត៌មានជាតិ

    មរណៈភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ បានធ្វើអោយមនុស្សជាច្រើនរន្ធត់ចិត្តជាពិសេសពេលបានឃើញវិដេអូ នៅពេលដែលលោកជួបគ្រោះថ្នាក់ដោយសារទាក់ឆត្រយោងចូលគ្នាបណ្តាលអោយលោកបាត់បង់ជីវិត។ ក្នុងនោះដែរលោក ទិត្យ វិច្ឆិកា តារាចម្រៀងល្បីឈ្មោះ និងជាកងទ័ពឆត្រយោងក៏បានបង្ហោះសារមួយឃ្លាបង្ហាញពីអារម្មណ៍របស់លោកថា៖ “ពេលដែលយន្តហោះ ហោះឆ្ពោះទៅដល់ជិតគោលដៅដែលត្រូវលោតចេញ ត្រចៀករបស់ខ្ញុំគឺខំប្រឹងផ្ទៀងស្តាប់ពាក្យពីរម៉ាត់ដែលបងតែងតែស្រែកបញ្ជារមកខ្ញុំ គឺពាក្យ Stand-By & Go . ពាក្យពីរម៉ាត់នេះគឺមានន័យគ្រប់គ្រាន់សំរាប់អោយខ្ញុំប្រុងប្រយ័ត្ននឹងបញ្ជារអោយសិក្ខាកាមគ្រប់រូបលោតចេញពីយន្តហោះដោយសុវត្ថិភាព…តែចាប់ពីពេលនេះទៅសម្លេងស្រែកបញ្ជាររបស់បងមកកាន់ប្អូនគឺលែងមានទៀតហើយ.. គឺលែងលឺជារៀងរហូត…បងប្រុសសូមបងទៅកាន់សុគតិភពចុះ ណាបងប្រុស..ខ្ញុំនឹងទៅគោរពវិញ្ញាណក្ខ័នបងបន្ទាប់ពីខ្ញុំចូលរួមចែកសញ្ញាប័ត្រប៉ារ៉ាជូនប្អូនៗសិក្ខាកាមជំនាន់ទី២៩រួចរាល់។ ពេលនេះអារម្មណ៍របស់ខ្ញុំពិតជាពិបាកនឹងសោកស្តាយខ្លាំងណាស់នៅការចាកចេញរបស់បងប្រុសដែលមិនអាចវិលត្រឡប់មកវិញបានជារៀងរហូត 🇰🇭🇰🇭🇰🇭PARA KOMANDO🇰🇭🇰🇭🇰🇭”

    January 15, 2021
  • ព័ត៌មានជាតិ

    ករណីគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការបាញ់សម្លាប់មន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់បណ្តាលអោយស្លាប់បាត់បង់ជីវិត ហើយជនដៃដល់បាននាំគ្នាជិះរថយន្តគេចខ្លួនបាត់ និងយកទៅប្លុងចោលនៅ ភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កាលពីល្ងាចមិញនេះដែរមានការចែកចាយតៗគ្នាពាក់ព័ន្ធនឹងរូបថតបុរសម្នាក់ ដែលគេថាជាជនដៃដល់បាញ់សម្លាប់មន្ត្រីនគរបាល។ មុននេះបន្តិចដែរ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការបញ្ជាក់ថា បុរសដែលគេចែកចាយរូបថតពេញបណ្តាញសង្គម គឺជាម្ចាស់ផ្ទះដែលសមត្ថកិច្ចរកឃើញឡានរបស់ជនសង្ស័យតែប៉ុណ្ណោះ។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានរៀបរាប់ថា សូមជម្រាបជូនសាធារណៈជន និងបងប្អូនអ្នកសារព័ត៌មានឲ្យបានជ្រាបថា រូបភាពបុរសម្នាក់ដែលត្រូវបានចែកចាយថា ជាជនដៃដល់បាញ់មន្ដ្រីនគរបាលនោះមិនពិតនោះទេ។ បុរសខាងលើ គឺជាម្ចាស់ផ្ទះដែលសមត្ថកិច្ចរកឃើញឡានរបស់ក្រុមជនសង្ស័យ ហើយត្រូវបានហៅទៅសួរនាំប៉ុណ្ណោះ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់៕

    December 30, 2020
  • សង្គម

    ករណីគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការបាញ់សម្លាប់មនុស្សនៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ យប់មិញនេះបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយជនដៃដល់ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បានដកកាំភ្លើងខ្លីបាញ់ប្រហារជនរងគ្រោះដោយមិនញញើតដៃ។ យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចមូលដ្ឋានបានរៀបរាប់ពីដំណើររឿងមុនឈានដល់ការបាញ់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃ បានអោយដឹងថា ដំបូងឡើយជនរងគ្រោះដែលជាមន្ត្រីនគរបាលមានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចេញពីហូបស៊ុបនៅម្តុំវត្តភ្នំជាមួយឈ្មោះ ង៉ាន់ ភីលីន។ ហើយជនរងគ្រោះក៏បានបើករថយន្តម៉ាក Ford F-150 Raptor ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-3738 ដោយឈ្មោះ ង៉ាន់ ភីលីន រួមដំណើរជាមួយ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីកើតមកលិច ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពាក់ផ្លាកលេខ សៀមរាប

    December 30, 2020
  • សង្គម

    រឿងរ៉ាវដែលមហាជនកំពុងចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម Facebook ក្រោយពេលដែលអ្នកនាង ទ្រី សុផានិត ដែលគេស្គាល់ថាជាបងស្រីរបស់សេដ្ឋីវ័យក្មេងម្ចាស់ហាងពេជ្រ ទ្រី ដាណា ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនកាលពីម្សិលមិញបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយក៏ស្រាប់តែសន្លប់ស្តូកស្តឹង ត្រូវបានគេបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ការចាប់ខ្លួនអ្នកនាង ទ្រី សុផានិត នេះបានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ហើយកាលពីយប់មិញនេះ អ្នកនាង ទ្រី ដាណា ក៏បានធ្វើការ live វិដេអូបណ្តើរ យំបណ្តើររៀបរាប់ពីមូលហេតុដែលនាងប្តឹងបងស្រីខ្លួន ឈ្មោះ ទ្រី សុផានិត នេះអោយមហាជនបានយល់។ ក្នុងការ live នោះដែរអ្នកនាង

    November 14, 2020
  • សិល្បៈ

    តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក នីកូ បានជួបទុក្ខធំដោយសារតែជីដូនបង្កើតរបស់លោកបានទទួលមរណភាព ខណៈដែលបុណ្យសពកំពុងរៀបចំឡើង នៅផ្ទះលេខ ២៣៩ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ក្រោយ វត្តសន្សំកុសល។ នៅមុននេះបន្តិច លោក នីកូ បានបង្ហោះសារមួយឃ្លាក្រោយឃើញមាន Page កំពុងផ្សាយវិដេអូលោកកំពុងច្រៀងដោយដាក់ថា live ផ្ទាល់។ លោក នីកូ បានរៀបរាប់ថា៖ “ខណះនេះម៉ោងនេះខ្ញុំនិងគ្រួសារទាំងមូល កំពុងស្ថិតក្នុងពីធីបុណ្យសព ខ្ញុំមិនហូបអាហារមិនចង់ជួបអ្នកណាទាំងអស់ ស្ថានភាពខ្ញុំមិនអាចបកស្រាយរៀបរាប់បាន អញ្ចឹងសូមរាល់គ្រប់page ដែលកំពុងផ្សាយវីដេអូខ្ញុំកំពុងច្រៀងដោយដាក់ថាlive ផ្ទាល់ សូមមេត្តាគោរពក្រុមគ្រួសាសពផង ជៀសវាងការយល់ច្រលំ ពីបងប្អូននិងសាច់ញាតិ”

    November 13, 2020
  • សង្គម

    អ្នកលក់ឡេអនឡាញល្បីឈ្មោះ គឺអ្នកនាង ទ្រី សុផានិត ត្រូវបានប្អូនស្រីរបស់ខ្លួនគឺអ្នកស្រី ទ្រី ដាណា សេដ្ឋីវ័យក្មេងនិងជាម្ចាស់ហាងមាសពេជ្រយីហោ ទ្រី ដាណា ប្តឹងរហូតនៅថ្ងៃនេះត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពេលបញ្ជូនអ្នកលក់ឡេអនឡាញល្បីឈ្មោះរូបនេះទៅដល់សាលាដំបូងរាធានីភ្នំពេញ ស្រាប់តែនាងបានដួលសន្លប់បាត់ស្មារតី និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។ ថ្មីៗនេះដែរ អ្នកនាង love Riya ដែលជាអ្នកលក់ឡេអនឡាញល្បីឈ្មោះដូចគ្នា ក៏បានបង្ហោះវិដេអូខ្លីមួយខ្សែ ដោយបង្ហាញថានាងបានជូនអ្នកនាង ទ្រី សុផានិត ទៅកាន់មន្ទីរពេទ្យមួយទៀតដើម្បីសង្គ្រោះបន្ទាន់ ខណៈដែលធ្វើដំណើរតាមឡានពេទ្យ អ្នកនាង ទ្រី សុផានិត មានសភាពធ្ងន់ធ្ងរ បញ្ឈរភ្នែកទាំង២តែម្តង៕

    November 13, 2020