ព័ត៌មានជាតិ

បន្ទាន់ ! បុរសខ្មែរសញ្ជាតិអាមេរិកម្នាក់លួចរត់ពីកន្លែងចត្តាឡីស័ក កាលពីព្រឹកមិញនេះ

BY
Sovann
January 16, 2021

បើតាមការអោយដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអោយដឹងថា កាលពីព្រឹកមិញនេះមានបុរសខ្មែរ សញ្ជាតិអាមេរិកកាំងម្នាក់បានលួចរត់ចេញពីទីតាំងចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។

បុរសដែលលួចរត់ចេញពីទីតាំងចត្តាឡីស័ករូបនេះមានឈ្មោះថា យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ។ បច្ចុប្បន្នសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្វែងរកដើម្បីយកមកធ្វើចត្តាឡីស័កឡើងវិញ ហើយបើបងប្អូនបានឃើញបុរសខាងលើសូមមេត្តារាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុត៕

Share This Post: