- Sovann
- ព័ត៌មានជាតិសមត្ថកិច្ចអំពាវនាវចុងក្រោយ អោយអ្នកចូលរួមធ្វើសកម្មភាពជាមួយជនដៃដល់ ចូលខ្លួនសារភាពដើម្បីបានការសម្រាលទោស
កាលពីពេលថ្មីៗនេះកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវចុងក្រោយ ស្តីពីករណីឃាតកម្មកាលពី ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំនុច មុខហាងលក់ទូរសព្ទ័ ពន្លកថ្មី ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ! ដោយយោងទៅលើឃ្លីបវីដេអូ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម សមត្ថកិច្ចក្តាប់បាន មុខសញ្ញាបណ្តើរៗហើយ ក្នុងនោះឃើញថាមានតែជនល្មើសដៃដល់ម្នាក់គត់ដែលឃោរឃៅ មិនអាចលើកលែងបាន រីឯបក្ខពួកផ្សេងទៀត មានការពាក់ព័ន្ធស្រាល ហើយម្ចាស់កាំភ្លើង ក៏ឃើញថាមិនបានចូលរួមវាយតប់ជាមួយគេ និងបានព្យាយាមរារាំងជនដៃដល់ មកទាញដណ្តើមកាំភ្លើងផងដែរ។ ដូច្នេះដើម្បីជៀសវាងការផ្តន្ទាទោសធ្ងន់ធ្ងរ សមត្ថកិច្ចសូមអំពាវនាវជាលើកចុងក្រោយ ចំពោះអ្នកដែល បានចូលរួមធ្វើសកម្មភាពជាមួយជនដៃដល់ សូមចេញមុខសារភាព នោះនឹងទទួលបានការ សម្រាលទោសពីច្បាប់។
February 17, 2021 - សិល្បៈ
គិតមកត្រឹមពេលនេះចំនួនអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានចំនួនប្រមាណជាង២ពាន់នាក់អ្នកមកហើយ ដោយក្នុងនោះដែរតារាកំប្លែងល្បីឈ្មោះគឺលោកពូ កុយ ក៏បានប្រកាសថាខ្លួនបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ដូចគ្នា។ តារាកំប្លែងជើងចាស់រូបនេះបានសរសេរនៅលើ Facebook ថា៖ “ថ្ងៃនេះផុសរូបមួយសិនតាមអនុសាសន៍របស់សម្ដេចតេជោលោកបានប្រកាសឲ្យខ្ញុំចាក់វ៉ាក់សាំងមុនគេចាក់នៅជាការដ្ឋានអង្គរក្សសម្ដេចតេជោរួចជាស្រេចហើយអរគុណសន្តិភាព”
February 16, 2021 - ព័ត៌មានជាតិ
រសៀលថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទកាសែត ទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ថ្លែងក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអោយកូនអ្នកធំៗទាំងអស់ចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់គ្នា ក៏ដូចជាកូនប្រុសទាំង៣របស់សម្តេច ព្រមទាំងកូនប្រសារ២នាក់ទៀត។ បន្ថែមពីនេះដែរ សម្តេច នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសអោយរដ្ឋមន្ត្រីវ័យក្រោម៥៩ឆ្នាំ ដូចជា រដ្ឋមន្ត្រីក្រសួង បរិស្ថាន
February 7, 2021 - ព័ត៌មានជាតិ
ថ្លែងក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នបើគិតលើចំណូលប្រេងដែលកម្ពុជា ទទួលបានវាមិនទាន់ជះឥទ្ធិផលដល់សេដ្ឋកិច្ចនោះទេ ដោយក្នុងនោះបើគិតពីតំលៃប្រេង ៥៥ដុល្លារ ក្នុងមួយបារ៉ែល កម្ពុជាយើងទទួលបានចំណូលមិនដល់៣០លានដុល្លារផងក្នុងមួយឆ្នាំ អញ្ចឹងវាមិនបានស្មើជាមួយចំណូលមិនមែនសារពើពន្ធ ទៅលើទិដ្ឋការទេសចរណ៍១លាននាក់ផង។ សម្តេចបានបញ្ជាក់ថែមទៀតថា កម្ពុជាទាន់អាចពឹងផ្អែកទៅលើបញ្ហាប្រេងបានទេ ហើយប្រទេសដែលមានការផលិតប្រេងច្រើន មិនមែនធ្វើប្រេងតែមួយមុខទេ សហរដ្ឋអាមេរិកដែលផលិតប្រេងច្រើនជាងគេ តែអាមេរិកធ្វើឧស្សាហកម្ម ធ្វើកសិកម្ម ធ្វើសេវាកម្ម ធ្វើអ្វីច្រើនទៀត ប៉ុន្តែវាជាដំណើរការដ៏ល្អមួយដែលធ្វើអោយយើងមានប្រេង៕
February 1, 2021 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃ០៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ថ្លែងនៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ឆ្នាំគ្មានគម្រោងលុបចោលបុណ្យចូលឆ្នាំខ្មែរដូចឆ្នាំមុននោះទេ។ សម្តេចតេជោ បានមានប្រសាសន៍ថា “ឆ្នាំនេះច្បាស់ណាស់ថាខ្ញុំ គ្មានគម្រោងនឹងលុបចោល នូវបុណ្យចូលឆ្នាំដូចកាលពីឆ្នាំទៅក្នុងភាពសភាពការមិនច្បាស់លាស់….”។ សម្តេចបានបញ្ជាក់ថា កាលលុបបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំទៅ ដោយសារតែសភាពការមានភាពមិនច្បាស់លាស់ ស្របពេលដែលពលករខ្មែរ មកពីប្រទេសថៃ សម្រុកមកប្រមាណជាង១២ម៉ឺននាក់
February 1, 2021 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃ០៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរជុំវិញអណ្តូងប្រេងរបស់កម្ពុជា ដោយក្នុងនោះសម្តេចតេជោ បានបញ្ជាក់ថា អណ្តូងប្រេងទី១ ដែលមានឈ្មោះថា AO1D គឺផលិតបានចំនួន ១២៣៦ (មួយពាន់ពីររយសាមសិបប្រាំមួយ) បារ៉ែល ក្នុងមួយថ្ងៃ ហើយបើគិតមកដល់ថ្ងៃនេះគឺមានរយៈពេល៣៣ថ្ងៃ ការបូមប្រេងនៃអណ្តូងទី១នេះ យើងទទួលបានប្រេងចំនួន
February 1, 2021 - កូវីដ-១៩
នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើ Facebook ផ្លូវការរបស់សម្តេចទាក់ទងទៅនឹងការកាត់ប្រាក់បៀវត្សរបស់សម្តេចទាំងអស់ក្រោយការបង់ពន្ធរួច រយៈពេល៧ខែបន្តទៀត ជូនទៅដល់ក្រសួងសុខាភិបាលដើម្បី ចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ-១៩។ សម្តេចបានមានប្រសាសន៍នៅលើ Facebook ថា៖ “ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយះពេល៧ខែជូនទៅក្រសួងសុខាភិបាល។ បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល៩.០៩០០.០០០រៀល/ខែសរុប៧ខែចំនួន៦៣.៦៣៩.០០០រៀល។ អាស្រ័យដោយកូវីដ១៩បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយះពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។ ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិលនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុងឬមួយផ្នែករយះពេលខ្លីឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង៕”
January 26, 2021 - សិល្បៈ
មានការភ្ញាក់ផ្អើលមួយក្រោយពេលដែលជម្លោះជំពាក់លុយត្រឹម $25 រវាងអ្នកសិល្បៈ 2ដួង គឺ Vj Riya ជាមួយ កញ្ញា អេលីន ហើយស្រាប់តែកញ្ញា សាសា អតីតពិធីការនីល្បីឈ្មោះមួយរូបបានតេគំរាមប្តឹង VJ Riya ដែលជាជនរងគ្រោះត្រូវកញ្ញា អេលីន ខ្ចីលុយមិនព្រមសងទៅវិញ។ តាមរយៈសន្និសិតកាសែតខ្នាតតូចមួយជាមួយនឹងអ្នកសាព័ត័មានមួយចំនួន VJ Riya បានបញ្ជាក់ប្រាប់ថា កញ្ញា អេលីន បានជំពាក់លុយនាង $25 អស់រយៈពេលជាងមួយឆ្នាំទៅហើយដោយមិនព្រមសងនោះឡើយ ហើយនាងជាមួយនឹងកញ្ញា អេលីន ក៏បានដោះស្រាយគ្នារួចរាល់ដែរ ប៉ុន្តែស្រាប់តែកញ្ញា សាសា ដែលជាអតីតពិធីការនីល្បីឈ្មោះរូបនោះ បានតេមកគម្រាមនាងថាចង់ប្តឹងថែមទៀតផង
January 24, 2021 - សង្គម
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែបុរសអ្នកបើករថយន្តតាក់ស៊ីម៉ាក់ ALPHARD មួយគ្រឿងបានបើករថយន្តក្នុងល្បឿនលឿនបុករះបណ្តាលអោយនារីវ័យក្មេងម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចោលគូដណ្តឹងរបស់នាង។ ក្នុងនោះដែរគេឃើញបុរសម្នាក់ដែលជាប្អូនប្រុសនារីរងគ្រោះបានស្រែកយំ សុំអង្វរសមត្ថកិច្ចដើម្បីវាយកំទេចកញ្ចក់ឡានជនបង្ករ ជំនួសការវាយជនបង្ករ ព្រោះតែជនបង្ករត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលបាត់ទៅហើយ។ គួរបញ្ជាក់ផងដែរថានារីរូបស្រស់សោភាម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូទៅជួបគូដណ្ដឹងដើម្បីហូបអាហារជុំគ្នា បែរជាត្រូវរថយន្ត ALPHARD ដែលម្ចាស់បើកបុករថយន្ត២គ្រឿងហើយបើករត់មកបុករះម៉ូតូ២គ្រឿង បណ្ដាលឲ្យនាងដួលហើយកិនស្លាប់យ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ០៨:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ នៅមុខច្រកបុរីប៉េងហួត ជិតច្រមុះជ្រូកស្ទឹងមានជ័យ លើផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នគរបាលចរារណ៍ខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ក្រុមការងារខ្មែរណូតថា ជនរងគ្រោះឈ្មោះ លឹម ស្រីហេង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ
January 24, 2021 - សិល្បៈ
បងប្អូនប្រិយមិត្តធ្លាប់បានស្គាល់ហើយកញ្ញា លាង ចាន់ឡា ដែលជាអតីតបេក្ខនារីនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia ថ្វីត្បិតថានាងមិនបានធ្វើជាម្ចាស់ពានក៏ពិតមែនប៉ុន្តែនាងធ្លាប់បានល្បីឈ្មោះផងដែរនៅក្នុងកម្មវិធីដ៏ធំសម្បើមមួយនេះ។ ស្រាប់តែពេលថ្មីៗនេះ កញ្ញា លាង ចាន់ឡា ត្រូវបានលោក អ៉ឹម ជីវ៉ា បញ្ជាក់នៅលើ Facebook ថានាងដាច់បាយហើយនៅពេលនេះ ព្រោះគ្មានកម្មវិធីណា រឺផលិតកម្មណាមួយហៅនាងទៅច្រៀងនោះទេ។ លោក អ៉ឹម ជីវ៉ា ដដែលបានបង្ហោះរៀបរាប់នៅលើ Facebook សិល្បៈករខ្មែរ ថា៖ “ហុឺ..អាណិតណាស់ អតីតបេក្ខនារី X factor កញ្ញា លាង ចាន់ឡា
January 23, 2021












