អតីតពិធីការនីល្បីឈ្មោះ កញ្ញា សាសា ត្រូវបាន VJ Riya យករូបថតមកធ្វើសន្និសិតកាសែត ក្រោយនាងតេគំរាមអន្តរាគមន៍ រឿងកញ្ញា អេលីន ជំពាក់លុយ VJ Riya $25 មិនសង
- BY
- Sovann
- January 24, 2021
មានការភ្ញាក់ផ្អើលមួយក្រោយពេលដែលជម្លោះជំពាក់លុយត្រឹម $25 រវាងអ្នកសិល្បៈ 2ដួង គឺ Vj Riya ជាមួយ កញ្ញា អេលីន ហើយស្រាប់តែកញ្ញា សាសា អតីតពិធីការនីល្បីឈ្មោះមួយរូបបានតេគំរាមប្តឹង VJ Riya ដែលជាជនរងគ្រោះត្រូវកញ្ញា អេលីន ខ្ចីលុយមិនព្រមសងទៅវិញ។

តាមរយៈសន្និសិតកាសែតខ្នាតតូចមួយជាមួយនឹងអ្នកសាព័ត័មានមួយចំនួន VJ Riya បានបញ្ជាក់ប្រាប់ថា កញ្ញា អេលីន បានជំពាក់លុយនាង $25 អស់រយៈពេលជាងមួយឆ្នាំទៅហើយដោយមិនព្រមសងនោះឡើយ ហើយនាងជាមួយនឹងកញ្ញា អេលីន ក៏បានដោះស្រាយគ្នារួចរាល់ដែរ ប៉ុន្តែស្រាប់តែកញ្ញា សាសា ដែលជាអតីតពិធីការនីល្បីឈ្មោះរូបនោះ បានតេមកគម្រាមនាងថាចង់ប្តឹងថែមទៀតផង និងយករូបរបស់នាងជាមួយនឹងវិដេអូទៅផុសជាសាធារណៈ នៅលើបណ្តាញសង្គមទៅវិញ។

នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន VJ Riya សំណូមពរអោយកញ្ញា សាសា ធ្វើការលុបរូបនិងវិដេអូរបស់នាងចេញ ព្រោះរឿងជំពាក់លុយ $25 បានដោះស្រាយគ្នារួចរាល់ហើយ៕



- Share This Post:






