កូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តកាត់ប្រាក់បៀវត្សទាំងអស់របស់សម្តេច រយៈពេល៧ខែទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩

BY
Sovann
January 26, 2021

នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើ Facebook ផ្លូវការរបស់សម្តេចទាក់ទងទៅនឹងការកាត់ប្រាក់បៀវត្សរបស់សម្តេចទាំងអស់ក្រោយការបង់ពន្ធរួច រយៈពេល៧ខែបន្តទៀត ជូនទៅដល់ក្រសួងសុខាភិបាលដើម្បី ចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ-១៩។

សម្តេចបានមានប្រសាសន៍នៅលើ Facebook ថា៖ “ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយះពេល៧ខែជូនទៅក្រសួងសុខាភិបាល។

បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល៩.០៩០០.០០០រៀល/ខែសរុប៧ខែចំនួន៦៣.៦៣៩.០០០រៀល។

អាស្រ័យដោយកូវីដ១៩បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយះពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។

ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិលនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុងឬមួយផ្នែករយះពេលខ្លីឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង៕”

Share This Post: