ទិត្យ វិច្ឆិកា នៅតែស្រណោះនិងចងចាំមិនភ្លេចពាក្យ២ម៉ាត់ដែល លោកវរ:សេនីយ៍ត្រី លឹម សាយ តែងតែស្រែកបញ្ជារមុនពេលលោតចេញពីយន្តហោះ
- BY
- Sovann
- January 15, 2021
មរណៈភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ បានធ្វើអោយមនុស្សជាច្រើនរន្ធត់ចិត្តជាពិសេសពេលបានឃើញវិដេអូ នៅពេលដែលលោកជួបគ្រោះថ្នាក់ដោយសារទាក់ឆត្រយោងចូលគ្នាបណ្តាលអោយលោកបាត់បង់ជីវិត។ ក្នុងនោះដែរលោក ទិត្យ វិច្ឆិកា តារាចម្រៀងល្បីឈ្មោះ និងជាកងទ័ពឆត្រយោងក៏បានបង្ហោះសារមួយឃ្លាបង្ហាញពីអារម្មណ៍របស់លោកថា៖

“ពេលដែលយន្តហោះ ហោះឆ្ពោះទៅដល់ជិតគោលដៅដែលត្រូវលោតចេញ ត្រចៀករបស់ខ្ញុំគឺខំប្រឹងផ្ទៀងស្តាប់ពាក្យពីរម៉ាត់ដែលបងតែងតែស្រែកបញ្ជារមកខ្ញុំ គឺពាក្យ Stand-By & Go . ពាក្យពីរម៉ាត់នេះគឺមានន័យគ្រប់គ្រាន់សំរាប់អោយខ្ញុំប្រុងប្រយ័ត្ននឹងបញ្ជារអោយសិក្ខាកាមគ្រប់រូបលោតចេញពីយន្តហោះដោយសុវត្ថិភាព…តែចាប់ពីពេលនេះទៅសម្លេងស្រែកបញ្ជាររបស់បងមកកាន់ប្អូនគឺលែងមានទៀតហើយ.. គឺលែងលឺជារៀងរហូត…បងប្រុសសូមបងទៅកាន់សុគតិភពចុះ ណាបងប្រុស..ខ្ញុំនឹងទៅគោរពវិញ្ញាណក្ខ័នបងបន្ទាប់ពីខ្ញុំចូលរួមចែកសញ្ញាប័ត្រប៉ារ៉ាជូនប្អូនៗសិក្ខាកាមជំនាន់ទី២៩រួចរាល់។ ពេលនេះអារម្មណ៍របស់ខ្ញុំពិតជាពិបាកនឹងសោកស្តាយខ្លាំងណាស់នៅការចាកចេញរបស់បងប្រុសដែលមិនអាចវិលត្រឡប់មកវិញបានជារៀងរហូត 🇰🇭🇰🇭🇰🇭PARA KOMANDO🇰🇭🇰🇭🇰🇭”

- Share This Post:






