សិល្បៈ

នី កូ កំពុងជួបទុក្ខធំ ស្រាប់តែឃើញវិដេអូកំពុង live ផ្ទាល់ច្រៀងលើឆាក ហើយលោកក៏បកស្រាយភ្លាមៗវិញថា…

BY
Sovann
November 13, 2020

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក នីកូ បានជួបទុក្ខធំដោយសារតែជីដូនបង្កើតរបស់លោកបានទទួលមរណភាព ខណៈដែលបុណ្យសពកំពុងរៀបចំឡើង នៅផ្ទះលេខ ២៣៩ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ក្រោយ វត្តសន្សំកុសល។ នៅមុននេះបន្តិច លោក នីកូ បានបង្ហោះសារមួយឃ្លាក្រោយឃើញមាន Page កំពុងផ្សាយវិដេអូលោកកំពុងច្រៀងដោយដាក់ថា live ផ្ទាល់។

លោក នីកូ បានរៀបរាប់ថា៖ “ខណះនេះម៉ោងនេះខ្ញុំនិងគ្រួសារទាំងមូល កំពុងស្ថិតក្នុងពីធីបុណ្យសព ខ្ញុំមិនហូបអាហារមិនចង់ជួបអ្នកណាទាំងអស់ ស្ថានភាពខ្ញុំមិនអាចបកស្រាយរៀបរាប់បាន អញ្ចឹងសូមរាល់គ្រប់page ដែលកំពុងផ្សាយវីដេអូខ្ញុំកំពុងច្រៀងដោយដាក់ថាlive ផ្ទាល់ សូមមេត្តាគោរពក្រុមគ្រួសាសពផង ជៀសវាងការយល់ច្រលំ ពីបងប្អូននិងសាច់ញាតិ”

Share This Post: