រង្វាន់ម៉ូតូមួយគ្រឿងនឹងប្រគល់ជូនអ្នកផ្តល់ព័ត៌មានពីក្រុមជនដៃដល់ម្ចាស់កង់បីដូចមានក្នុងរូប
- BY
- Sovann
- February 19, 2021
(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសផ្តល់រង្វាន់ម៉ូតូមួយគ្រឿង បងប្អូនប្រជាពលរដ្ឋណាដែលបានរាយការណ៍ផ្តល់ជាព័ត៌មានអំពីក្រុមជនដៃដល់ដែលបានបាញ់សំលាប់មនុស្សចំនួន២នាក់ និងរបួសម្នាក់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា ករណីបាញ់ប្រហារនេះ បណ្តាលឲ្យជនរងគ្រោះ ២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សៀក លីម ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់នៅពេទ្យលោកសង្ឃ) និងឈ្មោះ សុខ ស៉ីដេត ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់នៅពេទ្យ លោកសង្ឃ)។ ចំណែកឈ្មោះ បូ រ៉ាភី ភេទប្រុស អាយុ៤៦ឆ្នាំ របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៉ី។

នគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ ឈីវ ហៃ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ផ្លែឈើបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ឈ្មោះ អាត់ ផា អាយុ៣៣ឆ្នាំ បានបើករថយន្ត មកឈប់មុខផ្ទះបំណងយកកូនទៅពេទ្យ លុះឈប់បានបន្តិចក៏មានម៉ូតូកង់បីមួយគ្រឿង ពណ៌ស បើកមកទល់មុខឡាន ហើយស៉ីផ្លេពីរបីដងឲ្យប្តីគាត់ បើកឡានគេចចេញ ហើយប្តីគាត់បាននិយាយថា គាត់អែបខាងហើយ បងឯងបើកគេចទៅខាងណោះទៅ បន្ទាប់មកក៏មានទំនាស់គ្នា រួចក៏បែកគ្នាទៅ។

ក្នុងនោះដែរ លោក ម៉ន វុធី បានប្រកាសអោយបងប្អូនដែលបានដឹងរឺមានតម្រុយពីក្រុមជនដៃដល់សូមធ្វើកា រាយការណ៍លេខលោកផ្ទាល់ ដែលមានទូរស័ព្ទលេខ៖ 012 932 666 រឺ 010 222 239 និងលេខ 077 936 666 ហើយការរាយការណ៍ទៅកាន់សមត្ថកិច្ច នឹងធានារក្សាសុវត្ថិភាពការសម្ងាត់ជូនបងប្អូនយ៉ាងស្ងៀមស្ងាត់ ដោយអ្នករាយការណ៍នឹងទទួលបានរង្វាន់ម៉ូតូមួយគ្រឿងផងដែរ៕

- Share This Post:






