កូវីដ-១៩

បន្ទាន់ ! សម្តេចតេជោ អំពាវនាវអោយពន្យារពេលរៀបការ តែបើមិនអាចពន្យារបានទេ សូមកាត់បន្ថយមនុស្សឲ្យតិចបំផុតតាមដែលអាចធ្វើបាន

BY
Sovann
February 22, 2021

នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ចេញសារពិសេសមួយទៀតស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដោយក្នុងនោះដែរសម្តេចបានសម្រេចបញ្ជារអោយបិទសាលាទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃនេះទៅ។

ក្នុងនោះដែរសម្តេចតេជោ បានអំពាវនាវអោយពន្យាពេលកម្មវិធីមង្គលការផ្សេងៗ ខណៈពេលដែលសម្តេចបានបញ្ជាក់ថាស្ថានការណ៍នៅពេលនេះ ធ្ងន់ធ្ងរជាងព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា” ទៅទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នករត់តាក់ស៊ី ក៏ដូចជាអ្នករត់ម៉ូតូកង់បី ដែលដឹងខ្លួនថាបានពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះអោយស្មគ្រចិត្តទៅធ្វើតេស្តរកជំងឺកូវីដ-១៩៕

Share This Post: