រកឃើញមន្ត្រីនគរបាលម្នាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានវិជ្ជមានកូវីដ-១៩
- BY
- Sovann
- March 26, 2021
តាមប្រភពព័ត៌មានបានអោយដឹងថានៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មន្ត្រីនគរបាលម្នាក់នៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា ការរកឃើញវិជ្ជមានថ្មីលើមន្ត្រីនគរបាលដែលមានឈ្មោះថា គង់ សៅវត្ថា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅផ្ទះលេខ 17Eo2 ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយក្រុម គ្រូពេទ្យបានយកឡានទៅដឹកលោកស្រី ចេញពីផ្ទះ ដើម្បីបញ្ជូនទៅកាន់កន្លែងព្យាបាល The Great Duke នៅល្ងាចថ្ងៃដដែលនេះ។ ជុំវិញការរកឃើញវិជ្ជមានថ្មីនេះដែរ អាជ្ញាធរបានអំពាវនាវអ្នកដែលពាក់ព័ន្ធផ្ទាល់ជាមួយមន្ត្រីនគរបាលខាងលើទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល៕

- Share This Post:






