រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាកទីតាំង៥កន្លែង ក្រោយនារីម្នាក់ប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សុភ័ណ្ឌ ទៅដល់ទៅនោះ
- BY
- Sovann
- March 15, 2021
យោងតាមសេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានអោយដឹងថា អាជ្ញាធរបានសម្រេចផ្អាកបណ្តោះអាសន្នទីទាំងចំនួន៥កន្លែង ពាក់ព័ន្ធនារីម្នាក់ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ មានវិជ្ជមានកូវីដ-១៩ និងបានមកលេងមិត្តភក្ត្រនៅក្នុងភូមសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សេចក្តីជូនដំណឹងដដែលបានអោយដឹងទៀតថា ទីតាំងដែលត្រូវបានផ្អាកបណ្តោះអាសន្នរួមមាន៖ ហាង ណូណាស៊ីហ្វូតលក់គ្រឿងសមុទ្រ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ផ្ទះមិត្តភក្ត្រ នារីខាងលើ នៅទីតាំងក្នុង ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, ហាងមួយកន្លែងនៅផ្សារាត្រី នាមាត់ស្ទឹងព្រែកត្នោត ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន, ហាងកាហ្វេ អាម៉ាហ្សូន (Amazon) នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ PTT ក្នុងសង្កាត់រការធំ ក្រុងច្បារមន និង ហាងម៉ែប៉ុកឬស្សី ក្នុងភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕


- Share This Post:






