ក្រុមចោរនាំគ្នាចូលគាស់តូបលក់មាស-ពេជ្រ ចំនួន៤តូបក្នុងផ្សារតាខ្មៅចាស់ រួចគេខ្លួនបាត់អស់ដោយសុវត្ថិភាព
- BY
- Sovann
- March 28, 2021
រាជធានីភ្នំពេញ ៖ តូបលក់មាស-ពេជ្រ ចំនួន៤ ក្នុងផ្សារតាខ្មៅចាស់ ត្រូវក្រុមចោរនាំគ្នាគាស់ចូលរេីសកកាយលួចយកទ្រព្យសម្បត្តិ ទៅបាត់ដោយសុវត្ថិភាព លុះព្រឹកឡើងពេលម្ចាស់ទៅបើកទ្វារលក់ដូរទើបបង្កការភ្ញាក់ផ្អើល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចតូបលក់គ្រឿងមាស ពេជ្រ និងផ្លាកទីន ដែលមានយីហោ ផារី តូប ក45 និងតូប ក32 និងមានលក់គ្រឿងអលង្ក័ការគ្រប់ប្រភេទ និង២តូបទៀតនៅជិតគ្នា ស្ថិតនៅផ្សារតាខ្មៅ(ចាស់) ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បេីតាមបងស្រី កុល សុផារី ជាម្ចាស់តូបលក់មាស ពេជ្រ យីហោ ផារី តូបក45 បានសរសេររៀបរាប់តាមបណ្ដាញសង្គមរបស់បងស្រីផ្ទាល់ដែលអ្នកយកព័ត៌មានខ្មែរណូតយេីងដកស្រង់មកផ្សព្វផ្សាយបន្តដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា “យប់មិញតូបនាងខ្ញុំនៅផ្សារតាខ្មៅចាស់ ត្រូវបានចោរគាស់ ចូលកកូកាយ ចំណែកតូបបងស្រីខ្ញុំនៅជាប់នឹងត្រូវបានចោរចូលពីលើតំបូលតូប សំខាន់តូបនៅជិតសន្តិសុខយាមផ្សារទៀត. ចោរគាស់អស់4តូប នៅផ្សារតាខ្មៅចាស់ “។
ក្រោយមកបងស្រី កុល សុផារី ជាម្ចាស់តូបលក់មាស ពេជ្រ ដដែលបានបន្តទៀតថា អរគុណបងប្អូនទាំងអស់គ្នាបានឆាតសួរនឹងខលមិនសួរសុខទុក្ខមិនបានតប នាងខ្ញុំបាត់បង់តែអីវ៉ាន់កំបិកកំប៉ុកទេនឹងខូចខាតតូបទេ ចំនែករបស់មានតំលៃមិនខាតបង់ទេ សុំផ្តាំអជីករផ្សារតាខ្មៅទាំងអស់គ្នាប្រុុងប្រយត្ន័ទាំងអស់គ្នា ៕ ដោយបងម៉េង ខ្មែរណូត









- Share This Post:






