PR

កុំបារម្ភ ខ្វះស្បៀង! WingMall ក្នុង Wing App ស្រួលទិញដឹកជញ្ជូនដល់ផ្ទះ

BY
Sovann
April 18, 2021

ក្នុងគ្រាលំបាកនេះ WingMall ជាប្រភពស្បៀងរបស់អ្នក ទោះបីជាមានការបិទខ្ទប់ទីក្រុងភ្នំពេញដែលធ្វើឲ្យអតិថិជនពិបាកចេញក្រៅយ៉ាងណាក្តី លោកអ្នកនៅតែអាចបញ្ជាទិញ ត្រីសាច់ បន្លែ គ្រឿងទេស ផ្លែឈើ និងម្ហូបអាហារ តាមរយៈ វីងម៉ល បានដូចធម្មតាជាមួយតម្លៃយ៉ាងសមរម្យ ហើយរាល់សេវាដឹកជញ្ជូននឹងដំណើរការជាធម្មតា ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់។

ដើម្បីរក្សាសុវត្ថិភាពរបស់អ្នកពីជំងឺកូវីដ១៩ វីងម៉ល(WingMall) បានធានាសុវត្ថិភាពដល់អតិថិជន ១០០% ដោយបុគ្គលិកដឹកជញ្ជូនទាំងអស់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩លើកទីពីរ១០០%​ ហើយពួកគេមានសម្ភារៈការពារខ្លួន ដូចជាម៉ាស់ ស្រោមដៃ អាល់កុលត្រូវបាញ់ជាប្រចាំមុនប្រគល់អាហារជូនភ្ញៀវ និងរក្សារគម្លាតសង្គមជាដើម ដែលគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

កាន់តែងាយស្រួលទៅទៀតនោះ អតិថិជនដែលមិនមានទឹកប្រាក់ក្នុងគណនីវីង ក៏អាចកុម្ម៉ងទិញផលិតផលពីវីងម៉លបានដែរ ដោយលោកអ្នកអាចប្រគល់ប្រាក់ដោយផ្ទាល់ដល់អ្នកដឹកជញ្ជូនក្រោយពេលទទួលបានទំនិញ។

វីងម៉លដែលជាទីផ្សារអេឡិចត្រូនិចដ៏ទំនើប និងពេញនិយមនៅកម្ពុជា នៅជាមួយលោកអ្នកជានិច្ចទោះក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក្តី។

ដើម្បីប្រើប្រាស់ វីងម៉ល អតិថិជនអាចបង្កើតគណនីវីងបានដោយខ្លួនឯងដោយគ្រាន់តែវាយពាក្យ Wing Money ក្នុង App Store ឬ Play Store ដើម្បីទាញយកកម្មវិធីនេះបន្ទាប់មកបំពេញព័ត៌មានតាមការណែនាំជាការស្រេច៕

Share This Post: