កូវីដ-១៩

ដំណឹងបន្ថែម ! រដ្ឋបាលរាជធានី បញ្ជាក់ថា ”តំបន់លឿងទុំ” ក្នុងផ្នែកខ្លះនៃភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ និងផ្នែកខ្លះនៃភូមិព្រៃទា១ ក្នុងសង្កាត់ចោមចៅទី៣ នៅមានអនុភាពអនុវត្តបន្តនៅឡើយ

BY
Sovann
June 2, 2021

យោងតាមសេចក្តីសម្រេចថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ១២១/២១ សសរ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងប្រកាសទី៧ បានបញ្ជាក់ថា សេចក្តីសម្រេចលេខ ១១៩/២១ សសរ ដែលចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កន្លងទៅស្តីពីការកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើតឡើងថ្មី ជា”តំបន់លឿងទុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅមានអនុភាពអនុវត្តបន្តនៅឡើយ រហូតដល់អស់សុពលភាព ឬមានការសម្រេចជាថ្មី។

សូមអានសេចក្តីសម្រេចខាងក្រោម៖

Share This Post: