ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមជនជាតិចិន៦នាក់ ពាក់ព័ន្ធករណីលួចគាស់ទូដែករបស់ជនជាតិខ្មែរ នៅក្រុងព្រះសីហនុ

BY
Khmernote Media
November 14, 2020

ខេត្តព្រះសីហនុ-នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ សហការជាមួយកម្លាំងនគរបាល មានការសម្របសម្រួលនីតិវិធីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ៦ នាក់ នៅចំណុចបូរីគជ់អាស៊ី ស្ថិតក្នុងភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយទូដែក) យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡេង ស៊ីវវុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិ០៥ សង្កាត់លេខ៤ ក្រុង+ខេត្តព្រះសីហនុ ។ ជនសង្ស័យទាំង៦នាក់មានឈ្មោះ៖

១/ ឈ្មោះ WANG HUA LIANG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ។
២/ ឈ្មោះ WANG PING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។
៣/ ឈ្មោះ LIU XIANG GUANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ។
៤/ ឈ្មោះ TAO ER WEI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ។
៥/ ឈ្មោះTAO ZHENG GANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ។
៦/ ឈ្មោះ WANG LING ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន ។
+ ទាំង ៦ នាក់ខាងលើស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

+ ចាប់យកវត្ថុតាងរួមមាន÷
– រថយន្ត ចំនួន ២ គ្រឿង
– ទូរស័ព្ទដៃ ចំនួន ៧ គ្រឿង
– ដែកគាស់ ចំនួន ២ ដើម
– កិច្ចសន្យាជួលផ្ទះ ចំនួន ១ ច្បាប់
– ប្រាក់ ចំនួន ១០៦.០០០រៀល និង ១.៧១០ដុល្លារ
– កាតធនាគារ ចំនួន ៩ សន្លឹក
– កាតសម្គាល់ខ្លួន ចំនួន ៥ សន្លឹក
– ប័ណ្ណបើកបរ ចំនួន ១ សន្លឹក
– ប័ណ្ណសម្គាល់យានយន្ត ចំនួន ១ សន្លឹក
– កាតផ្សេងៗ ចំនួន ៩ សន្លឹក
– លិខិតឆ្លងដែនជនជាតិចិន ចំនួន ២ ក្បាល
– ស្រោមដៃក្រណាត់ ចំនួន ១ គូរ
– នាឡិកាដៃ ចំនួន ១ គ្រឿង
– សោរថយន្តLANDCRUISER ចំនួន ១
– កាំបិតប៉័ងតោ ចំនួន ១
– មួក ចំនួន ៣
– ដុំGPS ពណ៌ខ្មៅ ចំនួន ១
– សោបន្ទប់ ចំនួន ១
– ម៉ូតូម៉ាកAIR BLADE ចំនួន ១ គ្រឿង
– ទួរណឺវិស ចំនួន ១
– ដំបងរលាស់ ចំនួន ១ ដើម
– កាំបិតស្នៀត ចំនួន ៣
– ដំបងឆក់ ចំនួន ១ ដើម
– ម្សៅសថ្លា ចំនួន ២ កញ្ចប់តូច

* បាត់បង់សម្ភាររួមមាន៖
– បន្តោងខ្សែកពេជ្រ ចំនួន ៣
– ចិញ្ចៀនពេជ្រ ចំនួន ៣ វង់
– ក្រវិលពេជ្រ ចំនួន ៤ គូរ
– កងដៃពេជ្រ ចំនួន ១
– ត្បូងចម្រុះ ចំនួន ២៥ គ្រាប់
– ចិញ្ចៀនមាស ចំនួន ១ វង់
– ក្រវិលមាស ចំនួន ១ គូរ
– ក្រវិលផ្លាទីន ចំនួន ៨ គូរ
– ខ្សែកផ្លាទីន ចំនួន ៧ ខ្សែ
– កងដៃផ្លាទីន ចំនួន ៧ កង (១ឈុត)
– ខ្សែដៃផ្លាទីន ចំនួ ៤ ខ្សែ
– ប្រាក់ ចំនួន ៥០០ ដុល្លារ
– និងសម្ភារមានតម្លៃមួយចំនួនទៀត
សម្ថកិច្ចបានប្រគល់សម្ភារ:ទាំងអស់អោយទៅម្ចាស់ផ្ទះវិញហើយ។ បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី៕

Share This Post: