បច្ចេកវិទ្យា

Instagram បន្ថែមមុខងារថ្មីមួយទៀត ត្រៀមផ្តួល Youtube របស់ Google (មានវីដេអូ)

BY
Khmernote Media
June 21, 2018

កាលពីពេលថ្មីៗនេះ បណ្តាញសង្គមដ៏ល្បី Instagram បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតប្រជែងជាមួយនឹង Youtube ដោយខ្លួនទើបតែបន្ថែមមុខងារថ្មីមួយទៀតនៅក្នុងបណ្តាញសង្គមរបស់ខ្លួន។ មុខងារថ្មីនោះមានឈ្មោះថា IGTV ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់បង្ហោះវីដេអូចូលក្នុងគណនីរបស់ខ្លួនចាប់ពីរយៈពេល១នាទីរហូតបានយូរបំផុតដល់១ម៉ោងឯណោះ។

IGTV នេះថែមទាំងមានប៊ូតុងបង្ហាញវីដេអូល្បីៗរបស់តារាៗ (ទាំងតារាចម្រៀង, តារាសម្តែង និងអ្នកល្បីៗនៅក្នុង Instagram) ដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួលស្វែងរក ហើយអ្នកប្រើប្រាស់ទាំងអស់ក៏អាចចូលទៅទស្សនាបន្តនូវវីដេអូ ដែលខ្លួនបានចាកចេញថែមទៀតផង មិនបាច់មើលត្រឡប់ឡើងវិញម្តងទៀតនោះទេ។ IGTV ដាក់ឲ្យប្រើប្រាស់ទាំងប្រព័ន្ធ iOS និង Android ចាប់ពីថ្ងៃនេះតទៅ៕

អត្ថបទ៖ ឌី
ប្រភព៖ techcrunch

Share This Post: