កូវីដ-១៩
ក្រសួងសុខាភិបាលប្រកាសឲ្យដឹងថាលទ្ធផលធ្វើតេស្ដលើកទី៣ លើសំណាកចំនួន១១៩៥ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញថា «អវិជ្ជមានកូវីដ១៩ទាំងអស់»
BY Khmernote Media
November 14, 2020
ក្រសួងសុខាភិបាលបានប្រកាសថា លទ្ធផលធ្វើតេស្ដលើកទី៣ ដែលចេញដោយវិទ្យាស្ថានប៉ាស្ទ័រ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លើសំណាកចំនួន១១៩៥នាក់ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញថា «អវិជ្ជមានទាំងអស់»។ ចំពោះសំណាកនៅសល់ចំនួន១០៥ទៀត វិទ្យាស្ថានប៉ាស្ទ័រ នឹងបន្តពិនិត្យនៅថ្ងៃស្អែកទៀតថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ៕

