ព័ត៌មានជាតិ
សូមចូលរួមរំលែកទុក្ខ! តារាសម្តែងជើងចាស់ហុងកុង លោក Savio Tsang ទទួលមរណៈភាពក្នុងវ័យ ៥៨ឆ្នាំ ដោយសារជម្ងឺមហារីកសួត
BY Khmernote Media
November 15, 2020
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឲ្យដឹងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា តារាសម្តែងជើងចាស់ហុងកុងម្នាក់របស់ TVB លោក Savio Tsang (曾伟权) បានទទួលមរណៈភាពនៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដោយសារជម្ងឺមហារីកសួត នៅវ័យ ៥៨ឆ្នាំ ។ តារាវ័យ ៥៨ឆ្នាំរូបនេះបានកើតជំងឺមហារីកសួតតាំងពីដើមឆ្នាំនេះ ប៉ុន្តែគាត់គ្រាន់តែបានប្រាប់គេថា គាត់មានបញ្ហាសួតតែប៉ុណ្ណោះ រហូតដល់កាលពីថ្ងៃសុក្រ ទើបទទួលបានដំណឹងថាគាត់ស្ថិតក្នុងមន្ទីរពេទ្យ។ គួរបញ្ជាក់ថា លោក Savio Tsang (曾伟权) កើតនៅថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ១៩៦១ នៅហុងកុង៕






