រំភើបជំនួស! ក្រុមក្មេងៗប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍លើបណ្តាញសង្គម ឥលូវនេះបានសម្រេចបំណង ក្រោយអគ្គនាយកសាលា ប៊ែលធី អនុញ្ញាតឲ្យចូលរៀនឥតគិតថ្លៃរហូតដល់ចប់
- November 16, 2020
នាពេលកន្លងទៅ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះក្រុមកុមារតូចៗជាច្រើនននាក់ ដែលមិនមានជីវភាពធូរធារដូចគេ តែមានចិត្តស្រលាញ់ និងសេចក្តីក្លាហានចូលប្រឡងប្រណាំងកង់ ទាំងខ្លួនមិនមានសម្លៀកបំពាក់ និងស្បែកជើងត្រឹមត្រូវ និងជាពិសេសមិនមានកង់ល្អៗ ថ្លៃៗដូចគ្នា។ សេចក្តីក្លាហានរបស់ពួកគេបានឆក់យកបេះដូងទាំងអ្នកចូលរួមទស្សនាការប្រកួត ក៏ដូចជាមហាជនជាច្រើនតាមបណ្តាញសង្គម។

ក្រោយទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមមក សប្បុរសជនជាច្រើនក៏បានបរិច្ចាគថវិកា និងអំណោចជាច្រើនដល់ក្រុមប្អូនៗផងដែរ ហើយថ្មីៗនេះលោកបណ្ឌិត លី ឆេង អគ្គនាយកសាលា ប៊ែលធី បានអនុញ្ញាតអោយប្អូនមករៀននៅសាលារបស់លោកដោយឥតគិតថ្លៃរហូតដល់ចប់! ហើយក៏សូមអរគុណដល់លោកស្រី អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្តព្រះសីហនុ ដែលបានសួរពីបំណងក្មេងៗទាំង៣នាក់នេះ ហើយពួកគេថា ចង់រៀននៅសាលាប៊ែលធី! ភ្លាមនោះលោកអភិបាលខេត្ត គួច ចំរើន បានទាក់ទងមកលោកបណ្ឌិត លី ឆេង ហើយក៏សម្រេចទទួលយកតែម្តង! រួមគ្នាដើម្បីធនធានសង្គមកម្ពុជាយើង៕

ប្រភព៖ លោក ស៊ន សុភក្រ្ត
- Share This Post:






