កុំមើលងាយ! ជំនាន់ក្រោយនៃ lens ហ្សីន 18-55mm Kit របស់ក្រុមហ៊ុន Canon នឹងមានភ្ជាប់មកជាមួយនឹងអេក្រង់ LCD មួយ
- June 21, 2018
សម្រាប់ពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាអេក្រង់អេឡិចត្រូនិកដែលមានបង្ហាញពីពត៌មាននានា លើកញ្ចក់ lens របស់កាមេរ៉ាបានក្លាយជាបទដ្ឋានថ្មីនៃការថតរូប ហើយកាលពីពេលថ្មីៗនេះ ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Canon បានបង្ហាញពីជំនាន់ក្រោយនៃ lens 18-55mm kit របស់ក្រុមហ៊ុន មានភ្ជាប់មកជាមួយនឹងអេក្រង់ LCD មួយផងដែរ។

ទាក់ទងទៅនឹងប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Canon នេះគឺមានលេខសម្គាល់ (JP2018005130A) ហើយកាលដែលក្រុមហ៊ុនសម្រេចធ្វើបែបនេះ គឺដើម្បីកាត់បន្ថយកំហុសឆ្គង ក៏ដូចជាបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ជាមួយគ្នានេះដែរ ប៉ាតង់នេះក៏មានបង្ហាញពីរូបភាព lens 18-55mm f/3.5-5.6 IS III kit ផងដែរ។

យោងតាមរូបភាព អេក្រង់ LCD ត្រូវបានដាក់នៅជាប់ប៊ូតុង AF/MF និង IS ON/OFF ផងដែរ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Zeiss ក៏ធ្លាប់បានបង្កើតកញ្ចក់ lens ដែលមានអេក្រង់ភ្ជាប់មកជាមួយដូចគ្នាដែរ កាលពីខែមេសា ឆ្នាំ2015 កន្លងទៅ។ ក្រោយមក ក្រុមហ៊ុន Canon បានសម្រេចយកគំនិតនេះមកប្រើប្រាស់ដែរ ដោយបង្កើត lens ថ្មី 70-300mm f/4-5.6 IS II ដែលមានភ្ជាប់មកជាមួយនឹងអេក្រង់ដូចគ្នា។

គួរបញ្ជាក់ផងដែរថា អេក្រង់ដែលស្ថិតនៅលើកញ្ចក់ lens 70-300mm នេះគឺមានភាពខុសប្លែកពីគេ ដោយវាមានបង្ហាញពីមាត្រដ្ឋានចម្ងាយ ជាមួយនឹងកម្រឹត depth of field និងប្រវែងនៃចំណុច Focus។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ កញ្ចក់ lens Batis របស់ក្រុមហ៊ុន Zeiss មានតម្លៃរហូតដល់ទៅជាង $1,000 ឯណោះ ចំណែកឯកញ្ចក់ lens 70-300mm f/4-5.6 IS II របស់ក្រុមហ៊ុន Canon មានតម្លៃត្រឹម $500 ប៉ុណ្ណោះ។ ចំពោះកញ្ចក់ lens 18-55mm kit របស់ក្រុមហ៊ុន Canon សព្វថ្ងៃនេះ គឺមានតម្លៃត្រឹម $200 ប៉ុន្ដែយើងនៅមិនទាន់ដឹងនៅឡើយទេថា ជំនាន់ថ្មីនៃ lens នេះនឹងមានតម្លៃប៉ុណ្ណា ព្រោះក្រុមហ៊ុនបានអភិវឌ្ឍន៍រហូតដាក់អេក្រង់ LCD លើ lens ប្រភេទនេះដែរ។


Fu
ប្រភព៖ petapixel
- Share This Post:






