ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្លាំងមែន! បុកគេរត់ហើយជ្រុះស្លាកលេខ ថ្ងៃនេះតេទៅគំរាមជនរងគ្រោះឲ្យយកស្លាកលេខឲ្យវិញ និងឲ្យ១លានរៀលទៅ​មេីល​ជំងឺ​ ដេីម្បី​ បញ្ចប់​រឿង​ , ពេលនេះស្នងការខេត្តកំពត ចេញមុខរកយុត្តិធម៌ជូនអ្នករងគ្រោះអោយបាន

    BY Khmernote Media November 16, 2020
    ខ្លាំងមែន! បុកគេរត់ហើយជ្រុះស្លាកលេខ ថ្ងៃនេះតេទៅគំរាមជនរងគ្រោះឲ្យយកស្លាកលេខឲ្យវិញ និងឲ្យ១លានរៀលទៅ​មេីល​ជំងឺ​ ដេីម្បី​ បញ្ចប់​រឿង​ , ពេលនេះស្នងការខេត្តកំពត ចេញមុខរកយុត្តិធម៌ជូនអ្នករងគ្រោះអោយបាន

    នៅមុននេះ​បន្តិច​ លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានបញ្ជាទៅ​អធិការ​ស្រុក​ អោយរៀបចំ​បញ្ជូន​សំណុំ​រឿង​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ត​ ហ្វត​ ស្លាក​លេខ​ 2BJ-2235 ភ្នំពេញ​ ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ ដេីម្បី​ដោះស្រាយ​ ហេីយ​លោកឧត្ដមសេនីយ៍​ទោ​ ស្នងការ​ នឹងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត​។ លោកឧត្ដមសេនីយ៍​ទោ​ ស្នងការ​ បានបន្ថែម​នៅលើហ្វេសបុកថា៖

    ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់នៅស្រុកអង្គរជ័យ ខ្ញុំត្រូវរកយុត្តិធម៌ជូនអ្នករងគ្រោះអោយបាន។ ម្ចាស់រថយន្តត្រូវចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ ។ លឺដំណឹងថាតេទៅគំរាមជនរងគ្រោះទៀត អាណិតគាត់ទាំងពីរខ្លាំងណាស់ ស្អែកនេះនិងអោយតំណាងយកថវិកាបន្តិចបន្តួចដើម្បីជូនគាត់ទាំងពីរដើម្បីព្យាបាលខ្លួន។

    យោងតាមការបង្ហោះរបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ ថ្ងៃ​នេះ​ខ្ញុំ​បាន​ទទួល​ ព័ត៌មាន​ពី​ ជនរងគ្រោះ​មកថា​ មានលេខ​ទូរស័ព្ទ​ ០៧៨​ ៤០​ ៤០​ ២៤​ បាន​ទូរស័ព្ទ​មកគាត់ដោយអះអាងថា​ ខ្លួន​ជាតំណាង​ម្ចាស់​រថយន្ត​ Ford Pick Up ស្លាក​លេខ​ 2BJ-2235 ភ្នំពេញ​ ដោយបានប្រាប់​គ្រួសារ​ជនរងគ្រោះ​ថា​ រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ មិនបាច់​ទៅដោះស្រាយដល់​ស្រុកទេ​ ដោះស្រាយត្រឹមឃុំបានហេីយ​ យកស្លាកលេខ​ឡានមកអោយ​គេ​ គេបង់លុយ​ ១លានរៀល​ អោយទៅ​មេីល​ជំងឺ​ ដេីម្បី​ បញ្ចប់​រឿង​ ។ ម្ចាស់​ទូរស័ព្ទ​នោះ​បាន​ព្រមាន​គ្រួសារ​ជនរងគ្រោះ​ថា​ បេីមិនយកលុយ​ ១លាន​ ដេីម្បី​បញ្ចប់​រឿង​ទេ​ គេសុខចិត្ត​យកលុយទៅ​តំកល់​នៅ​ តុលាការ​ចោល​ ហេីយ​មិនសងទេ​ ចង់ប្ដឹងយ៉ាងម៉េចក៏ប្ដឹងទៅ​ ៕

     

    Share This Post: